ខឹងឪពុកស្តីប្រដៅរឿងផឹកស្រា កូនតិរច្ឆានទិញសាំងបម្រុងចាក់ដុតផ្ទះនិងខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កូនប្រុសឈាមក្តៅម្នាក់ព្រោះតែខឹងនឹងឪពុកស្តីប្រដៅកុំឲ្យគិតតែពីផឹកស្រាច្រើនពេកជួយធ្វើការខ្លះផងស្រាប់តែកូនចិត្តក្ដៅបានទៅទិញសាំង១ប៊ីដុងយកមកប្រុងដុតផ្ទះ។

ករណីនេះកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង៩ និង៣០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារ ចំណុចផ្ទះឈ្មោះភឿង លន់ ភេទប្រុស អាយុ៦៥ឆ្នាំស្ថិតនៅក្នុងភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនបង្កឈ្មោះ លន់ សុផាត ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិឃុំកើតហេតុបានធ្វើសកម្មភាពយកប្រេងសាំងចំនួន៣០លីត្រ និងដែកកេះ ចាក់គំរាមដុតសម្លាប់ខ្លួន បានដុតកន្ទេលខ្នោយអោប  អស់មួយចំនួន រហូតដល់វេលាម៉ោង១៥និង៣០នាទីកម្លាំងអន្តរាគមន៍អគ្គិភ័យខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឃាត់ខ្លួនជនសង្ស័យខាងលើខណៈរូបគេបានដុតកន្ទេលខ្នើយឣស់មួយចំនួន។ តែដោយមានឡានពន្លត់ឣគ្គិភ័យនៅចាំឣន្តរាគមន៍ទាន់ពេលវេលាទើបមិនបណ្តាលឲ្យកើតមានឣគ្គិភ័យឆេះរាលដាលបាន។

លោកវរសេនីយ៍ត្រី ពីង ពៅ ឣធិការរងនគរបាលស្រុកឩដុង្គបានឲ្យដឹងថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបំពេញនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្ត៕

IMG-20160428-WA0159

IMG-20160428-WA0157

IMG-20160428-WA0166

IMG-20160428-WA0169

ដោយ៖ សេនាស័ក្តិ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print