រ៉ឺម៉កកង់បី និងរថយន្តRangeRoverបានរងខូចខាត ខណៈត្រូវកុងតឺន័របើកកៀរលើស្ពានព្រែកសំរោង

ចែករំលែក៖

ខេត្តកណ្តាល៖ ម៉ូួតូរ៉ឺម៉កសណ្តោង និងរថយន្តRangeRover បានរងខូចខាត ខណៈត្រូវរថយន្តកុងតឺន័របើកគ្មានការប្រុងប្រយ័ត្នប្រជែងលើស្ពានបណ្តាលឲ្យកៀររ៉ឺម៉កកង់បី រួចបន្តទៅបុកRangeRover កាលពីវេលាម៉ោង១ និង២៧នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចលើស្ពានព្រែកសំរោង ស្ថិតលើផ្លូវលេខ115 ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមប្រភពពីសមត្ថកិច្ចប្រាប់ថា រថយន្តបង្តម៉ាកFUSO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញភ្នំពេញ3B-7773 អ្នកបើកបរឈ្មោះតេង ចាន់ថា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអង្គតាអាំ ឃុំពោធិចំរើនស្រុកបរសែត ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតមកលិចមកដល់ចំណុចកើតហេតុក៏បានប៉ះម៉ូតូសណ្តោងមួយគ្រឿងម៉ាកVIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1N-6913 អ្នកបើកបរឈ្មោះ សុខ ឡង់ ឌី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែកជើងព្រំ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មិនរងរបួស)បើកបរក្នុងទិសដៅពីកើតមកលិចស្របគ្នា។ ហើយរថយន្តFUSOក៏បានរុញម៉ូតូសណ្តោងរ៉ឺម៉កខាងលើទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-6666 បើកបរដោយឈ្មោះ ឆាយ ឆុន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិចុងកោះលិចឃុំកោះខ្សាច់ជន្លា ស្រុកស្អាង ខេត្តកណ្តាល (មិនរងរបួស) បណ្តាលឲ្យរងការខូតខាតផ្នែកខាងក្រោយ។

គួរបញ្ជាក់ថាករណីគ្រោះថ្នាក់ខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តFUSOបើកបរប្រជែងលើស្ពានដោយខ្វះការប្រុងប្រយ័ត្ន។ រីឯមធ្យោបាយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕

20160428024547

20160428023918 (1)

20160428023918

ដោយ៖ សុវណ្ណារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print