ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស៖ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យក្រៃលែងជាទីបំផុត ជាមួយក្រុមគ្រួសារសព និងសូមវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព នៃការលះបង់ របស់លោកអនុសេនីយ៍ឯក ទៀន ករុណា ដែលបានទទួលមរណភាព ក្នុងប្រតិបត្តិការបង្រ្កាប ក្រុមជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សីលា
...