ខេត្តកំពង់ចាម : សង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ក្នុងខេត្តកំពង់ចាម មានភ្ញៀវចូលរួមកំសាន្តសប្បាយក្នុងរយ:ពេល៣ថ្ងៃ មានចំនួនប្រមាណ ៥១៤,៤៤៧នាក់ ។ នេះបើយោងតាមការបញ្ជាក់ពីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ។
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ក្នុងខេត្តកំពង់ចាមនឹងបញ្ចប់នាពេលបន្តិចទៀតនេះហេីយ ទន្ទឹមនេះមានបងប្អូនមកលេងកំសាន្តសប្បាយយ៉ាងច្រេីនកុះករ។
លោកបន្តថា, តាមរបាយករណ៍របស់មន្ទីរទេសចរណ៍ មានភ្ញៀវចូលរួមកំសាន្តសប្បាយក្នុងរយ:ពេល៣ថ្ងៃ មានចំនួនប្រមាណ ៥១៤,៤៤៧នាក់ ក្នុងនោះ
- ថ្ងៃទី១ ចំនួន ៥៧,៤៣០នាក់
- ថ្ងៃទី២ ចំនួន ១២៣.៨១៥នាក់
- ថ្ងៃទី៣ ចំនួន ៣៣៣.២០២នាក់។
លោកថ្លែងថា, សូមអរគុណសន្តិភាព សូមអរគុណសម្តេចតេជោ ហ៊ុន សសែ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:មានលក្ខណ:ល្អប្រសេីរ ៕