សង្ក្រាន្តឆ្នាំថ្មី​ ឆ្នាំ​ខាល​ ក្នុងខេត្តកំពង់ចាម មានភ្ញៀវចូលរួមកំសាន្តសប្បាយក្នុងរយ:ពេល៣ថ្ងៃ​ មានចំនួន​ប្រមាណ ៥១៤,៤៤៧នាក់​

ចែករំលែក៖

ខេត្តកំពង់ចាម : សង្ក្រាន្តឆ្នាំថ្មី​ ឆ្នាំ​ខាល​ ក្នុងខេត្តកំពង់ចាម មានភ្ញៀវចូលរួមកំសាន្តសប្បាយក្នុងរយ:ពេល៣ថ្ងៃ​ មានចំនួន​ប្រមាណ ៥១៤,៤៤៧នាក់​ ។ នេះបើយោងតាមការបញ្ជាក់ពីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ។

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សង្ក្រាន្តឆ្នាំថ្មី​ ឆ្នាំ​ខាល​ ក្នុងខេត្តកំពង់ចាមនឹងបញ្ចប់នាពេលបន្តិចទៀតនេះ​ហេីយ ទន្ទឹម​នេះមានបងប្អូនមកលេងកំសាន្តសប្បាយយ៉ាងច្រេីនកុះករ​។

លោកបន្តថា, តាមរបាយករណ៍របស់មន្ទីរទេសចរណ៍​ មានភ្ញៀវចូលរួមកំសាន្តសប្បាយក្នុងរយ:ពេល៣ថ្ងៃ​ មានចំនួន​ប្រមាណ ៥១៤,៤៤៧នាក់​ ក្នុងនោះ
​ -​ ថ្ងៃទី១​ ចំនួន​ ៥៧,៤៣០នាក់
​ -​ ថ្ងៃ​ទី២​ ចំនួន​ ១២៣.៨១៥នាក់
​ -​ ថ្ងៃ​ទី៣​ ចំនួន​ ៣៣៣.២០២នាក់។

លោកថ្លែងថា, សូម​អរគុណ​សន្តិភាព​ សូម​អរគុណ​សម្តេចតេជោ​ ហ៊ុន​ សសែ ចំពោះការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:មានលក្ខណ:ល្អប្រសេីរ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print