សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ (សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព ! )។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងបែបនេះនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងចេញពីទឹកដីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ៗថា សន្តិភាពមានតម្លៃខ្លាំងណាស់ ហើយសូមកុំចាំពេលមានសង្គ្រាមទើបស្រែករកសន្តិភាព។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា សម្ដេចបានដាក់ចិត្តក្នុងការប្ដេជ្ញាការពារនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជាដោយសារតែសម្រេចមិនចង់ឃើញយុវជនជំនាន់ក្រោយជួបវាសនាអភ័ព្វដូចសម្ដេចនោះទេ។

ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក់ព្រះថោងនាងនាគនៅក្នុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ បានរំលឹកពីប្រវត្តិនៃការបាត់បង់ភ្នែកម្ខាងរបស់សម្ដេចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ដោយថាគឺជាសោកនាដកម្មនៃសង្គ្រាមដែលបានធ្វើឲ្យយុវជនដូចសម្ដេចទទួលរងគ្រោះបែបនេះទេ។

សម្ដេចតេជោ ថាការប្ដេជ្ញាការពារសន្តិភាពគឺ ដោយសារមិនចង់ឃើញយុវជនជំនាន់ក្រោយ ជួបវាសនាអភ័ព្វដូចសម្តេច។ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «ក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំមានឱកាសក្នុងដើម្បីដឹកនាំប្រទេសខ្ញុំព្រះករុណាខ្ញុំប្ដូរផ្ដាច់ដើម្បីដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព។ ស្វែងរកសន្តិភាពជូនប្រជាជនឲ្យខានតែបាន ខ្ញុំមិនចង់ឃើញយុវជន ឬកុមារ មានវាសនាអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំដែលក្លាយខ្លួនជាជនរងគ្រោះនៃសង្គ្រាម»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង ៤០ឆ្នាំមុន។ ហេតុនេះហើយបានជាសម្តេច មិនចង់ឱ្យយុវជន និងកុមារ រងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ ដែលប្រការនេះ ក៏ធ្វើឲ្យសម្តេចប្តូរផ្តាច់ដឹកនាំប្រទេស ក្នុងសន្តិភាព។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាពមានតម្លៃខ្លាំងណាស់ កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្រែករកសន្តិភាព។ យើងត្រូវដឹងថា សន្តិភាពមានតម្លៃសម្រាប់យើងពេលកន្លងទៅនេះ និងពេលនេះ ហេតុនេះហើយបានជាយើងត្រូវរួមគ្នាការពារ»។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ព្រោះគ្រប់មនុស្ស សុទ្ធតែត្រូវការសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា រសជាតិនៃយុវជនក្នុងសម័យសង្គ្រាម ខ្លះពលីជីវិត ខ្លះ ដា ច់ ដៃដាច់ជើង និងខ្លះពិការភ្នែកជាដើម ហេតុនេះហើយ បានជារឿយៗ សម្តេចសំណូមពរ និងអំពាវនាវឲ្យការពារសន្តិភាព ដែលយើងរកបានដោយ លំបាក និងកុំឱ្យ សង្រ្គាមកើតឡើងវិញលើទឹកដីដ៏កំសត់មួយនេះជាថ្មីម្តងទៀត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print