ដោយយោងទៅតាមរបាយការណ៍ មួយដែលចេញផ្សាយដោយក្រុមហ៊ុន សេវាកម្មPWC បានឱ្យដឹងថា សម្រាប់អ្នក វិនិយោគវៀតណាមបានជាប់ចំណាត់ថ្នាក់ទី៧ក្នុងចំណោមប្រទេសគោលដៅសេដ្ឋ កិច្ចចំនួន១០ ។
ក្រុមហ៊ុននេះបានធ្វើការស្ទង់មតិទៅលើមេដឹកនាំធុរកិច្ចចំនួន៦០០នាក់អំពី ទស្សនៈស្ដីពីពាណិជ្ជកម្មក្នុងតំបន់។ ការស្ទង់មតិនេះត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំមួយរបស់APEC នៅ ក្នុងទីក្រុងប៉េកាំង។ ក្រុមហ៊ុនPWC របស់ វៀតណាមកំពុងតែធ្វើការសង្កេតទៅលើ កម្រិតនៃការវិនិយោគបរទេសផ្ទាល់ទៅកាន់ ប្រទេសវៀតណាមដែលមានតម្លៃ២២,៣ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលទទួល បានអាជ្ញាប័ណ្ណក្នុងឆ្នាំ២០១៣និងតម្លៃ ១៣,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលទទួលបានអាជ្ញាប័ណ្ណក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៤ ។
លោក Stephen Gaskill ដៃគូផ្ដល់ យោបល់របស់ក្រុមហ៊ុនPWC បានមាន ប្រសាសន៍ថា ការវិនិយោគបានរត់ទៅរក វិស័យឧស្សាហកម្មវៀតណាមដោយសារតែប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានស្ថិរភាពនិងមានតម្លៃពលកម្មក្នុង តំបន់ទាប ។
លោកបានបន្ដទៀតថា ការវិនិយោគ បរទេសផ្ទាល់បានមកពីប្រទេសតំបន់ អាស៊ីដូចជា កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ប៉ុន្ដែយើងបានសង្កេតឃើញថា ការកើនឡើងនៃការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសនេះគឺចេញពីអ្នកវិនិយោគតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ។
អ្នកឆ្លើយសំណួរជាង៥៧ភាគរយបាននិយាយថា ពួកគេកំពុងតែសាងសង់ឬក៏ ពង្រីកបន្ថែមនូវឧបករណ៍របស់ពួកគេ សម្រាប់ត្រៀមសេដ្ឋកិច្ចរបស់APEC នៅ រយៈពេល៣ទៅ៥ឆ្នាំក្រោយនេះ។
អ្នកវិនិយោគដែលមានគំនិតសុទិដ្ឋិ និយមចំនួន១៥ភាគរយបានជ្រើសរើស ការចំណាយមូលធនរបស់ពួកគេនៅក្នុងប្រទេសវៀតណាមដោយធ្វើឱ្យប្រទេសវៀត ណាមជាប់ចំណាត់ថ្នាក់ទី៦ក្នុងចំណោមប្រទេសគោលដៅទាំង១០ដែលមានមូលធនខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ៣៨ភាគរយនៃអ្នកឆ្លើយសំណួរបានរំពឹងថានឹងបង្កើនបុគ្គលិក យ៉ាងហោចណាស់៥ភាគរយទៀតក្នុងមួយឆ្នាំក្នុងរយៈពេល៣ទៅ៥ឆ្នាំក្រោយ។
ការស្ទង់មតិនេះបានរកឃើញទៀតថា ៦៧ភាគរយមានគម្រោងវិនិយោគនៅក្នុង តំបន់APEC ក្នុងរយៈពេល១២ខែក្រោយ។ គម្រោងរបស់ពួកគេរាលដាលទៅដល់ ប្រទេសដែលជាសមាជិកAPEC ចំនួន ២១ប្រទេស និងជាមួយចិនសហរដ្ឋអា មេរិក ឥណ្ឌូនេស៊ី ហុងកុង និងជាពិសេស សិង្ហបុរី ៕
ប្រែសម្រួល៖ ម៉ែវ សាធី