បឹងភេជាបឹងធម្មជាតិតាំងពីដូនតាត្រូវបានគេរួមគ្នាជាចង្កោមចេញប័ណ្ណកម្មសិទ្ធិឲ្យឈ្មួញ ជីកធ្វើស្រះឯកជន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដីបឹងភេជាបឹងប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយនោះត្រូវបានគេរួមគំនិតគ្នាជាចង្កោមតាម​រយៈផ្តល់ប័ណ្ណកម្មសិទ្ធិ ដោយមិនគិតពី​ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលពួក គាត់ធ្លាប់អាស្រ័យផលពីការ នេសាទត្រីបេះផ្លែឈូកដកក្រអៅឈូកនិង​ដកព្រលឹតលក់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរំលោភបំពានទៅលើផ្ទៃបឹងដែលបង្កផលប៉ះពាល់ដល់ការប្រកបរបរ​នេសាទចិញ្ចឹមជីវិតរបស់ប្រជាពល​រដ្ឋ ។

ពលរដ្ឋនាំគ្នានិយាយរិះគន់ដល់អាជ្ញាធរសង្កាត់-ក្រុង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ខេត្តថា ព្រោះតែលុយទើបសមត្ថ កិច្ច និងអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាលក់បឹង ។ ដីបឹងភេទាំងមូលត្រូវបានគេឃុបឃិតគ្នាជាចង្កោមផ្តល់ប័ណ្ណកម្មសិទ្ធិឲ្យជាបន្ត​បន្ទាប់ធ្វើឲ្យផ្ទៃបឹងទាំងមូលមានការរួមតូចបន្តិចម្តងៗអស់ជាងពាក់កណ្តាលនៃផ្ទៃបឹងទាំងមូលទៅហើយ ដោយការចាក់ដីធ្វើ លំនៅ​ឋាន និងជីកកកាយធ្វើជាអាងសម្រាប់ស្តុកទឹករបស់ឯកជននីមួយៗ ។
ជាក់ស្តែងដីបឹងភេមួយចំណែកស្ថិតនៅក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែនមានទំហំជាង២០០០០ម៉ែត្រ ការ៉េ ។ តាមរយៈការផ្តល់ប័ណ្ណកម្មសិទ្ធិកំពុង តែត្រូវបានលោកថៅក អីុវ ទង់ហៃ ដាក់ គ្រឿង​ចក្រចូលជីកកកាយធ្វើអាងស្តុកទឹក ហើយក្រុមអ្នកសារព័ត៌មានពេលចុះទៅថតផ្តិតយករូបភាពនិង សួរនាំពីការជីកអាងទឹកនេះថាមានលិខិតអនុញ្ញាតពីអាជ្ញាធរ និងមន្ទីរជំនាញដែលឬទេ?តែត្រូវបានលោក អីុវ វណ្ណា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកថៅកែ អីុវ ទង់ហៃ យកទូរស័ព្ទដៃ ថតអ្នកសារព័ត៌មានវិញ ហើយថែមទាំង ប្រើអាកប្បកិរិយាមិនគប្បី ដោយប្រាប់ថា មុននឹងគេជីកគេបានសុំអាជ្ញាធរហើយៗគេចុះមកមើលអស់ហើយ ចំណែកលិខិត ស្នាមគ្មានទេ ពួកលោកឯងខាងសាព័ត៌អីក៏ចេះដឹងម្លេះ? កុំចេះដឹងរឿងគេចុះនៅជុំវិញបឹងភេនោះ ម៉េចក៏មិនទៅឈឺក្បាលផង ។

ជុំវិញបញ្ហាខាងលើលោក ហុក រិន អភិបាលក្រុងស្ទឹងសែន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែមេសាថា លោកឲ្យមន្ត្រីចុះទៅពិនិត្យ មើលឃើញ គេជីកក្នុងដីដែលមានប័ណ្ណ កម្មសិទ្ធិរបស់គេប៉ុណ្ណោះ។ លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំប្រាប់ថា ការ ជីកកកាយនេះ គេពុំបានសុំមកមន្ទីររបស់លោកនោះទេគឺគេសុំតែអាជ្ញាធរក្រុងហើយបើសាលាក្រុងថាពុំមានផលប៉ះពាល់នោះ លោកក៏ពុំមានអ្វីជំទាស់ដែរ ។
បញ្ហាខាងលើនេះ ប្រជាពលរដ្ឋសូម សំណួរពរដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មេត្តាជួយមាន​វិធានការទប់ស្កាត់ផង បើមិនដូច្នោះទេ មិន​យូរប៉ុន្មានបឹងប្រវត្តិសាស្ត្រនេះនឹង​រលាយបាត់ឈ្មោះពីប្រវត្តិសាស្ត្រជាក់ជាមិនខាន់តាមរយៈការចេញប័ណ្ណកម្មសិទ្ធិឲ្យឈ្មួញ ៕

image image image image

ដោយៈ​ ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print