រថយន្តស្ទូចដឹកសសរបុកគ្រឹះកៀរថយន្តឡិចស៊ីសហើយជ្រុលទៅបុករថយន្តកាមរីបើកឆ្លងផ្លូវអូសជាង១០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖  រថយន្តស្ទូចដឹកសសរបុកគ្រឹះបេីកលឿនទៅកៀររថយន្តឡិចស៊ីសRX300 រងការខូចខាតហេីយបន្តទៅបុករថយន្តកាមរីដែលកំពុងបើកឆ្លងផ្លូវគាបអូសជាង១០ម៉ែត្រទៅផ្ទប់នឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ។

   ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O-5788តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងសំដៅទីឆ្លូវជាតិលេខ៤ ខណៈពេលឆ្លងផ្លូវបានពាក់កណ្តាលស្របពេលនោះក៏មានរថយន្តស្ទូចដឹកសសរបុកគ្រឹះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-7061ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចស្របជាមួយគ្នានោះរថយន្តម៉ាកឡិចស៊ីសRX300ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-8204​បើកនៅខាងមុខ ហើយរថយន្តដឹកសសរបុកគ្រឹះក៏បានបើកកៀររថយន្តឡិចស៊ីសបណ្តាលឱ្យរងការខូចខាតផ្នែកចំហៀងខាងឆ្វេង​។ ភ្លាមនោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកកាមរីចំពីចំហៀងផ្នែកខាងឆ្វេងអូសជាង១០ម៉ែត្រទៅមុខផ្ទប់នឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួច

រងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

   ក្រោយកើតហេតុរថយន្តម៉ាកឡិចស៊ីសRX300បានបើកទៅបាត់មិនទាមទារសំណងនោះទេ​ ចំណែករថយន្តបង្កនិងរថយន្តកាមរីត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋានពោធិ៍សែនជ័យមកវាសវែងយករថយន្តទាំងពីរគ្រឿងទៅរក្សារទុកដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print