ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីអគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ចំនួន ៤នាក់(ស្រី១នាក់) របួសស្រាល ២នាក់(ស្រី២នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ
បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន១១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក ៕ដោយ៖សហការី
...