ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន៦៥នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមេសានេះ ។ នេះបើយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៥នាក់ រួមមាន ៖ +ជួញដូរ ១០ករណី ឃាត់ ២៣នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ២៨នាក់ +ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ និង+បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមេសា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៦៥,៦៩ក្រាម និង២៦កញ្ចប់តូច ។ -កេតាមីន(Ke) = ២,៧៧ក្រាម ។ -អ៊ិចស្តាស៊ី(mdma) = ១,១១ក្រាម ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ២៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១១១,៨០ក្រាម, Ke ២,៧៧ក្រាម និងMDMA ១,១១ក្រាម។
២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៤កញ្ចប់តូច។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២០,៩០ក្រាម។
៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,៦៨ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៣,០៨ក្រាម។
៦ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,៦២ក្រាម។
៧ / ស្វាយរៀង៖ បើកបរក្រោមឥទ្ឋពល ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១កញ្ចប់តូច។
៨ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៩,៦១ក្រាម។
៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច ៕ដោយ៖សហការី