ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧​ ខែមេសា​ កើតឡើង​៧​លើក​ ស្លាប់​និង​របួស​ ១១​នាក់​ !!!

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​អគ្គស្នងការរងនគរបាលជាតិ​ បានឱ្យដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ របួសធ្ងន់​ចំនួន​ ៤​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ២​នាក់​(​ស្រី​២​នាក់​)​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃនេះ

​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១១​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៧​លើក​ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print