ជនសង្ស័័យ៥ នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានបញ្ជូនទៅសាលាដំបូង និងមេខ្លោងម្នាក់ត្រូវគ្រាប់កាំភ្លើងស្លាប់ និងដុតកម្ទេចចោល

ចែករំលែក៖

ភ្នំពេញៈ​ ខ្មោចឈ្មោះ លឹម គឹមតេង ភេទប្រុស អាយុ៤២ឆ្នាំ មេក្លោង ធ្លាប់ជាប់ពន្ធនាគារពាក់ពន្ធជួញដូរគ្រឿងញៀន និងជាសមាជិកក្រុមជនចាប់ជំរិតទារប្រាក់

ឈ្មោះលឹម គឹមតេង ដែលត្រូវគ្រាប់កាំភ្លើងស្លាប់ បានដុតកម្ទេចចោល​ បន្ទាប់ពិនិត្យធ្វើកោសល្យវិច្ឆ័យរួចរាល់ ។ ចំណែកជនសង្ស័យ ដែលចាប់ខ្លួន៥នាក់ ដូចមានឈ្មោះ១.ឈ្មោះ លី កុកហ៊ុយ ភេទប្រុស អាយុ៦៤ឆ្នាំ ជាថៅកែឡត៍ជ្រូកខ្វៃ យីហោ (លី កុកហ៊ុយ)អាសយដ្ឋានផ្ទះកើតហេតុ ២. ឈ្មោះ ទី អៀង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាក្មួយបង្កើត(លី កុកហ៊ុយ)និងត្រូវជាបងថ្លៃ លឹម គឹមតេង សមត្តកិច្ចបាញ់ងាប់ ។ ៣.លី វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករខ្វៃជ្រូក ៤.ឈ្មោះក្រាវ រិទ្ធារ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក និង៥.ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ កម្មករខ្វៃជ្រូក វត្ថុតាងចាប់យកថ្នាំញៀនជាង២០៦គ្រាប់ រថយន្ត២គ្រឿង អាវុធខ្លី៥ដើម និងអាវុធវែងអាកា១ដើម ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នុំពេញ បន្តនិតិវិធី ។
គួរំលឹកថាៈ​ មេខ្លោងជា​ខ្មោចឈ្មោះ លឹម គឹមតេង ភេទប្រុស អាយុ៤២ឆ្នាំ មេក្លោង ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជាសមាជិកក្រុមជនចាប់ជំរិតទារប្រាក់​ ដែលខាងតុលាការបានដឹងយ៉ាងច្បាស់​ ពិសេស​ លោកចៅក្រម​ សុិន​ វិសាល​ និងតំណាងអយ្យការលោកស្រី​ សឺុ​ វណ្ណនី​ ជាដើម៕​

image image image image image image image

ដោយ​ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print