​សហព័ន្ធ​កីឡា​ចំបាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ ចំពោះ​ផែនការ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អា​គ្នេ​យ៏​ ក្រោយ​ពី​ទទួល​បាន​សិទ្ធិ​ពី​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ​ដែល​កម្មវិធី​នេះ​នឹង​ប្រ​ព្រឹ​ត្តឹ​ទៅ​នៅ​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​ បើ​តាម​ការ​លើក​ឡើង​ របស់​លោក​ ធិ​ន​ វិចិត្រ​ អគ្គលេខាធិការ​ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ប៉ុន្តែ​ប្រទេស​ ចូលរួម​និង​វិញ្ញាសា​ប្រកួត​នៅ​មិន​ទាន់​អាច​កំណត់​បាន​នោះ​ទេ​។​

​លោក​ ធិ​ន​ វិចិត្រ​ បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ខាងលើ​សហ​ព័ន​កីឡា​ចំបាប់​កម្ពុជា​ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​កំពុង​រៀបចំ​ត្រៀមលក្ខណៈ​ ឲ្យ​បាន​ល្អ​ទៅ​លើ​កីឡាករ​កីឡាការិនី​ដែ​មាន​សក្តានុពល​ ហើយ​អ្វី​ដែល​ចាំបាច់​ខ្លាំង​បំផុត​នោះ​គឺ​សហព័ន្ធ​បាន​និង​កំពុង​ដុតដៃដុតជើង​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​អន្តរជាតិ​មួយ​សម្រាប់​អាជ្ញាកណ្តាល​ ចៅក្រម​ ក្នុង​នោះ​សិក្ខាកាម​សុទ្ធសឹងតែ​ជា​អ្នក​ចំបាប់​មានបទពិសោធន៍​នៅ​ក្នុងស្រុក​ហើយ​បទ​បង្ហាញ​នេះ​ធ្វើ​ឡើង​ដោយ​គ្រូឧទ្ទេស​មក​ពី​បរទេស​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​មានការ​ទទួល​តាម​ផ្នែក​នីមួយៗ​ដូច​ជា​អាជ្ញា​ កណ្តាល​ ចៅក្រម​ និង​មន្ត្រី​បច្ចេកទេស​ផ្សេងៗ​ តាម​ស្តង់ដារ​អន្តរជាតិ​តែ​ម្តង​ ។​

​អគ្គលេខាធិការ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កីឡា​ចំបាប់​អាស៊ី​អា​គ្នេ​យ៏​លើក​ទី​១​នេះ​ សហព័ន្ធ​ស​ង្ឈឹ​ម​លើ​ប្រភេទ​ទម្ងន់​មួយ​ចំនួន​ដែល​អាច​មាន​លទ្ធភាព​ដណ្តើម​យក​មេដាយ​ជូន​ជាតិ​បាន​ ។​ ទន្ទឹម​នឹង​នេះ​សហព័ន្ធ​ក៏​នៅ​មាន​ បញ្ហា​ប្រឈម​មួយ​ចំនួន​ដោយសារ​កីឡាករ​ ចាស់ៗ​បាន​ចូល​និវត្តន៍​៣​ទៅ​៤​នាក់​អស់ហើយ​ ។​

​គួរ​រំលឹក​ថា​ ប្រទេស​ដែល​គ្រោង​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ អាច​នឹង​មាន​រហូត​ទៅ​ដល់​៧​ប្រទេស​ក្នុង​នោះ​មាន​ដូច​ជា​ប្រទេស​ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ វៀតណាម​ និង​កម្ពុជា​ ប៉ុន្តែ​តួលេខ​ អាច​មានការ​ប្រែប្រួល​ខ្លះ​ទៀត​ ចំពោះ​ការ​ប្រកួត​គ្រោង​ធ្វើ​នៅ​ចន្លោះ​ពី​ថៃ្ង​ទី​១៤​ដល់​ថៃ្ង​ទី​១៩​ ខែវិច្ឆិកា​ឆ្នាំ​២០១៦​ដែល​កម្មវិធី​នេះ​ដាក់​ជូន​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​៕​

drd (2)

drd (1)

ដោយ៖ សារី​ម​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print