អាមេរិកជាប្រទេសមានមិត្តច្រើន ហើយសត្រូវក៏ច្រើនផងដែរ ទាំងនោះ ហើយអាមេរិកបានត្រៀមលក្ខណៈទប់ស្កាត់រាល់ការវាយប្រហារដោយមីស៊ីល ឆ្លងទ្វីបពីសត្រូវគ្រប់ពេលវេលា។
កម្លាំងទាហានជើងគោកអាមេរិកបាន ចាប់ផ្ដើមដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច មីស៊ីល ដោយប្រើប្រាស់បាល់ឡុងធំៗ២ តម្លៃ២,៨ពាន់លានដុល្លារនៅទីតាំងទ័ព អាកាស Aberdeen Proving Ground ដើម្បី តាមដានការបាញ់មីស៊ីលឆ្លងទ្វីបចូលមកទឹកដីអាមេរិក ។
ការសម្រេចដាក់បាល់ឡុងសម្រាប់ទប់ ស្កាត់កាំជ្រួចមីស៊ីលបាញ់ចូលទឹកដីអាមេ រិកកើតឡើងចំពេលដែលទំនាក់ទំនងរវាង អាមេរិកនឹងរុស្ស៊ីកាន់តែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដែល អាចផ្ទុះសង្គ្រាមនឹងគ្នាគ្រប់ពេលវេលា។
កម្លាំងទាហានជើងគោកអាមេរិកបាន បង្ហាញនូវបាល់ឡុងដែលមានឈ្មោះថា JLENS មានន័យថា ប្រព័ន្ធការពារកាំ ជ្រួចមីស៊ីលវាយលុកចូលដីគោក។ បណ្ដាញ ការពារនេះអាចទប់ស្កាត់ការវាយប្រហារ ដោយមីស៊ីលចូលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងជាច្រើនទៀតនៅភាគខាងកើត អាមេរិក។
បាល់ឡុងខាងលើបានសាកល្បងរយៈ ពេល៣ឆ្នាំកន្លងមកទើបដាក់ឱ្យប្រើប្រាស់។ បាល់ឡុងទី២នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅ ដើមឆ្នាំ២០១៦ខាងមុខ ។
ក្រោយដាក់ពង្រាយបាល់ឡុងទាំងពីរ ខាងលើកើតឡើងនិងអាចជួយការពារ ដែនអាកាសអាមេរិកប្រកបដោយសុវត្ថិ ភាព។ បាល់ឡុងនីមួយៗមានប្រវែង៧៤ ម៉ែត្រ ដោយប្រើប្រាស់ឧស្ម័នHellium និង មានបង្គោលចងភ្ជាប់កម្ពស់៣០៥០ម៉ែត្រ។ បាល់ឡុងទាំងពីរនោះដាក់ចម្ងាយពីគ្នា ប្រមាណ៦,៥គីឡូម៉ែត្រ។ បាល់ឡុង នីមួយៗបំពាក់ប្រព័ន្ធរ៉ាដាមួយតាមដានពីចម្ងាយដោយគ្រប់គ្រង៣៦០ដឺក្រេចម្ងាយប្រមាណ៤០០គីឡូម៉ែត្រ ។
បាល់ឡុងមួយទៀតបំពាក់ដោយប្រព័ន្ធ រ៉ាដាការពារX-Band ជួយដល់កម្លាំងទា ហានអាមេរិកអាចកំណត់គោលដៅវត្ថុ ដែលហោះមានមីស៊ីលសំដៅមកលើទឹក ដីអាមេរិក។ បាល់ឡុងខាងលើបានបំពាក់ដោយកាំជ្រួចមីស៊ីលអាចវាយស្ទាក់បំផ្លាញកាំជ្រួចមីស៊ីលសត្រូវដែលហោះហើរចូល ដែនអាកាសអាមេរិក។
កន្លងមកអាមេរិកមានតែប្រព័ន្ធការ ពារដែនអាកាសដែលដាក់នៅលើដី ប៉ុណ្ណោះ ប៉ុន្ដែពេលនេះមានទីតាំងការពារការវាយប្រហារដោយកាំជ្រួចមីស៊ីល នៅលើអាកាសកម្ពស់ដល់ជាង៣គីឡូ ម៉ែត្រ អាចមើលឃើញយ៉ាងច្បាស់នូវ មីស៊ីលវាយប្រហារណាមួយកើតឡើង ងាយស្រួលក្នុងការទប់ស្កាត់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី