ខេត្តកណ្តាល៖ យុវជនម្នាក់បានរថយន្តបង្កករណីគ្រោះថ្នាក់ចរាចរណ៍បុកបង្គោលភ្លើង(ធ្វើអោយខូចខាតទ្រព្យសម្បត្តិរដ្ឋ) កាលពីវេលាម៉ោង ២១និង១០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចមុខមន្ទីរគណបក្សប្រជាជនខេត្តកណ្តាល លើផ្លូវលេខ១០២ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ បង្កដោយរថយន្តម៉ាកLexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-8711 អ្នកបើកបរឈ្មោះនេត សុខះ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានទីលំនៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បើកបរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចខាងលើបានជ្រុលទៅបុកបង្គោលភ្លើងនៅខាងឆ្វេងផ្លូវរួចរថយន្តបានបន្តរហូតដល់មុខសាលាក្រុងតាខ្មៅទើបឈប់ហើយត្រូវបានសមត្ថកិច្ចឃាត់រថយន្តនឹងអ្នកបើកបរយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើតាមនីតិវិធី។ ករណីនេះមិនបណ្តាលអោយអ្នកណារងរបួសឡើយ។
បញ្ជាក់: ករណីគ្រោះថ្នាក់ខាងបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរត្រូវបានឃាត់បណ្តោះអាសន្នដើម្បីកសាងសំណុំរឿងតាមនិិវិធី៎៕
ដោយ៖ សីលា-តុងឡេង