ភ្នំពេញៈលោកអភិបាលរាជធានីថ្លែងថាលោកភ្លេចជម្រាបបងប្អូននូវរឿងសំខាន់មួយ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញយើង បានចុះហត្ថលេខាជាមួយលោកAtsushi Soma ប្រធានក្រុមសិក្សាគម្រោង JICA លើកំណត់ហេតុសិក្សាបឋមគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៤ ក្រោមជំនួញឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
គម្រោងសិក្សានេះ រួមមានៈ
១-ដាក់បណ្តាញលូ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី ចំនួន ១កន្លែង នៅខាងជេីងមហាវិថីសហព័ន្ឋរុស្សីុ ក្នុងសង្កាត់បឹងកក់ សង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោក។
២-ដាក់បណ្តាញលូ នៅតំបន់ខាងជេីងវត្តភ្នំ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី ចំនួន ១កន្លែង ព្រមទាំងអាងក្រោមដីចំណុះ ៥.០០០មែ៉ត្រគូប នៅសួនច្បារជាប់មាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
៣-សាងសង់ម៉ាសីុនកាយសំរាមស្វ័យប្រវត្តិ នៅមុខស្ថានីយ៍បូមទឹកចំនួន ៤កន្លែង រួមមានៈ ស្ថានីយ៍បូមទឹកផ្សារចាស់ ព្រះគន្លង់១ ព្រះគន្លង់២ និងចតុមុខ។
៤-ផ្តល់រថយន្តបូមទឹកចល័តខ្នាតធំ ចំនួន ២គ្រឿង សម្រាប់បូមទឹកជន់លិចតាមទីតាំងក្នុងរាជធានីភ្នំពេញ។
មិនយូរទេ បងប្អូនក្នុងរាជធានីភ្នំពេញយើងលែងមានក្តីបារម្ភពីបញ្ហាទឹកលិចពេលភ្លៀងខ្លាំងទៀតហើយ៕
ដោយៈ សុខ ខេមរា