រសៀលនេះក្រុងប៉ោយបែតភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្រ្តាក់

ចែករំលែក៖

ក្រុងប៉ោយបែតៈ​ បន្ទាប់ពីមាន​ដុំពពកខ្មៅខ្មួញខ្មាញ់​ ខ្យល់បោកបក់​ នាវេលាម៉ោង១១​ និង៤៥ព្រឹកថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៦​ តំណក់ទឹកភ្លៀកបានធ្លាក់​ នាំមកនូវខ្យល់ត្រជាក់​ ជាមួយការបោកបក់​ អស់រយះពេលជិតមួយម៉ោង។
មុនដំបូងទឹកភ្លៀងបានធ្លាក់ខ្លាំងនៅចំណុចទីតាំងផ្សាររុងកឿប្រទេសថៃ​ តែរាលដាលបន្តដល់ក្នុងប៉ោយបែត​ បណ្តាលអោយទីតាំងនិងសាធារណៈខ្លះដក់ទឹក​ និងលិចចូលផ្ទះប្រជាពលរដ្ឋ។ ដោយឡែកស្នាក់ការនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយបែត​ ក៏ទឹកភ្លៀងជន់លិចចូលក្នុងការិយាល័យធ្វើការ​ ខណះទីតាំងនៅជុំវិញ​ត្រូវបានគេកសាងជាសំណង់ធំៗ​ ហើយមិនគិតពីបញ្ហាប្រព័ន្ធលូរំដោះទឹក​ ។
គេបានឃើញមន្ត្រីនគរបាលអន្តោប្រវេសន៍រួមទាំងមេអង្គភាពផងដែរលោក​ សឹុម​ សំអាត​ បញ្ចេញញើសក្រោយភ្លៀងធ្លាក់​ បាចទឹកចេញពីការិយាល័យ៕​

image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print