ក្រុងប៉ោយបែតៈ បន្ទាប់ពីមានដុំពពកខ្មៅខ្មួញខ្មាញ់ ខ្យល់បោកបក់ នាវេលាម៉ោង១១ និង៤៥ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ តំណក់ទឹកភ្លៀកបានធ្លាក់ នាំមកនូវខ្យល់ត្រជាក់ ជាមួយការបោកបក់ អស់រយះពេលជិតមួយម៉ោង។
មុនដំបូងទឹកភ្លៀងបានធ្លាក់ខ្លាំងនៅចំណុចទីតាំងផ្សាររុងកឿប្រទេសថៃ តែរាលដាលបន្តដល់ក្នុងប៉ោយបែត បណ្តាលអោយទីតាំងនិងសាធារណៈខ្លះដក់ទឹក និងលិចចូលផ្ទះប្រជាពលរដ្ឋ។ ដោយឡែកស្នាក់ការនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយបែត ក៏ទឹកភ្លៀងជន់លិចចូលក្នុងការិយាល័យធ្វើការ ខណះទីតាំងនៅជុំវិញត្រូវបានគេកសាងជាសំណង់ធំៗ ហើយមិនគិតពីបញ្ហាប្រព័ន្ធលូរំដោះទឹក ។
គេបានឃើញមន្ត្រីនគរបាលអន្តោប្រវេសន៍រួមទាំងមេអង្គភាពផងដែរលោក សឹុម សំអាត បញ្ចេញញើសក្រោយភ្លៀងធ្លាក់ បាចទឹកចេញពីការិយាល័យ៕
សុខ ខេមរា
...