នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងកត់កន្ទុយលេខនៅផ្សារបូរីសន្តិភាព២ តែមិនបង្ក្រាបនៅផ្សារកាណាឌីយា

ចែករំលែក៖

ភ្នំពេញ​៖ ទីតាំងកត់កន្ទុយលេខនៅផ្សារកាណាឌីយាជាប់របងសួនខាងត្បូងនិងជាប់របងខាងលិចជ្រកក្រោមស្លាកវីង​ បានបើកកត់យ៉ាងគគ្រឹកគគ្រេងដោយមិនញញើតពីសមត្ថកិច្ច​ខណៈកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបនិងឃាត់បានម្នាក់នៅផ្សារបូរីសន្តិភាពរួចមក។

ប្រជាពលរដ្ឋបានបង្ហើបថា ទីតាំងកត់កន្ទុយដែលមាននៅក្នុងផ្សារការណាឌីយ៉ា​ ជាប់របងសួនខាងត្បូងគឺមានអតិថិជនចូលចាក់យ៉ាងច្រើនកោះកនិងបើកចំហរដោយមិនខ្លាចញញើតពីសំណាក់កម្លាំងនគរបាលសូមបីតែបន្តិច។ ចំណែកទីតាំងមួយទៀតដែលមាននៅជាប់របងសួនការណាឌីយាចខាងលិចដែលជ្រកក្រោមស្លាកយីហោវីង​ ដោយបំភ័ន្តភ្នែកសមត្ថកិច្ច។

ប្រជាពលរដ្ឋបានបន្តសំណូមពរដល់លោក ​យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យឲ្យនៅតែបន្តបង្ក្រាបទីតាំងកត់ឆ្នោតខណៈដែលបង្ក្រាបទីតាំងកត់ឆ្នោតនៅផ្សារបូរីសន្តិភាព២កន្លងមកនេះ

ដូចនេះបងប្អូនប្រជាពលរដ្ឋបានរងចាំទទឹមមើលថា តើលោកអធិការខណ្ឌពោធិ៍សែនជ័យអាចបង្ក្រាបបានឬក៏យ៉ាងណា? ៕

image1

image3

image2

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print