ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខនៅផ្សារកាណាឌីយាជាប់របងសួនខាងត្បូងនិងជាប់របងខាងលិចជ្រកក្រោមស្លាកវីង បានបើកកត់យ៉ាងគគ្រឹកគគ្រេងដោយមិនញញើតពីសមត្ថកិច្ចខណៈកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបនិងឃាត់បានម្នាក់នៅផ្សារបូរីសន្តិភាពរួចមក។
ប្រជាពលរដ្ឋបានបង្ហើបថា ទីតាំងកត់កន្ទុយដែលមាននៅក្នុងផ្សារការណាឌីយ៉ា ជាប់របងសួនខាងត្បូងគឺមានអតិថិជនចូលចាក់យ៉ាងច្រើនកោះកនិងបើកចំហរដោយមិនខ្លាចញញើតពីសំណាក់កម្លាំងនគរបាលសូមបីតែបន្តិច។ ចំណែកទីតាំងមួយទៀតដែលមាននៅជាប់របងសួនការណាឌីយាចខាងលិចដែលជ្រកក្រោមស្លាកយីហោវីង ដោយបំភ័ន្តភ្នែកសមត្ថកិច្ច។
ប្រជាពលរដ្ឋបានបន្តសំណូមពរដល់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យឲ្យនៅតែបន្តបង្ក្រាបទីតាំងកត់ឆ្នោតខណៈដែលបង្ក្រាបទីតាំងកត់ឆ្នោតនៅផ្សារបូរីសន្តិភាព២កន្លងមកនេះ។
ដូចនេះបងប្អូនប្រជាពលរដ្ឋបានរងចាំទទឹមមើលថា តើលោកអធិការខណ្ឌពោធិ៍សែនជ័យអាចបង្ក្រាបបានឬក៏យ៉ាងណា? ៕
ដោយ៖ សុខាសែនជ័យ
...