ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៦ ខែឧសភា ឆ្នាំ២០២២នះថា៖ ក្រសួងទេសចរណ៍ បេីកយុទ្ធនាការសម្អាតទន្លេទាំង៣ ក្នុងរាជធានីភ្នំពេញ របស់អាល្លឺម៉ង់ជាបេសកកម្មដំបូងដ៏សំខាន់សម្រាប់កម្ពុជា។
បេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងថា៖ “យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងរាជាធានីភ្នំពេញដោយប្រីប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់” របស់ក្រុមហ៊ុន និងអង្គការអាល្លឺម៉ង់ជាបេសកកម្មដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកធ្វេីឱ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការប្រឡងប្រណាំងទីក្រុងស្អាតនៅកម្ពុជា។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ អគ្គលេខាធិការ ដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជា អនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួម ពីលោក លោកស្រី អភិបាលរងរាជធានីខេត្ត មន្ទីរទេសចរណ៍រាជធានីខេត្ត និងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺពិភាក្សាដើម្បីផ្តល់ធាតុចូលថ្មីៗបន្ថែមទៀត ទៅក្នុងសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” សំដៅឲ្យឯកសារនេះកាន់តែមានភាពសុក្រឹត និងបន្ស៊ីគ្នាទៅនឹងស្ថានភាពជាក់ស្តែងនៃបណ្តាភូមិនានានៅទូទាំងប្រទេសកម្ពុជា៕ដោយ៖សហការី
ខាងក្រោមនេះជាវីដេអូសូមអញ្ជើញទស្សនា៖