យុទ្ធនាការសម្អាតទន្លេទាំង៣ ក្នុងរាជធានីភ្នំពេញ របស់អាល្លឺម៉ង់ជាបេសកកម្មដំបូងដ៏សំខាន់សម្រាប់កម្ពុជា

ចែករំលែក៖

 

ភ្នំពេញ៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២២នះ​ថា៖​ ក្រសួង​ទេសចរណ៍​ បេី​កយុទ្ធនាការសម្អាតទន្លេទាំង៣ ក្នុងរាជធានីភ្នំពេញ របស់អាល្លឺម៉ង់ជាបេសកកម្មដំបូងដ៏សំខាន់សម្រាប់កម្ពុជា។ 

បេី​តាមការបញ្ជាក់ពី​លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងថា៖ “យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងរាជាធានីភ្នំពេញដោយប្រីប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់” របស់ក្រុមហ៊ុន និងអង្គការអាល្លឺម៉ង់ជាបេសកកម្មដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកធ្វេីឱ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការប្រឡងប្រណាំងទីក្រុងស្អាតនៅកម្ពុជា។ 

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ អគ្គលេខាធិការ ដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តី ព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” ក្រោមអធិបតីភាពលោក  ជា បូរ៉ា  រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជា អនុប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួម ពីលោក​ លោកស្រី​ អភិបាលរងរាជធានីខេត្ត មន្ទីរទេសចរណ៍រាជធានីខេត្ត និងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺពិភាក្សាដើម្បីផ្តល់ធាតុចូលថ្មីៗបន្ថែមទៀត ទៅក្នុងសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” សំដៅឲ្យឯកសារនេះកាន់តែមានភាពសុក្រឹត និងបន្ស៊ីគ្នាទៅនឹងស្ថានភាពជាក់ស្តែងនៃបណ្តាភូមិនានានៅទូទាំងប្រទេសកម្ពុជា៕ដោយ៖សហការី

ខាងក្រោមនេះ​ជាវីដេអូ​សូម​អញ្ជើញ​ទស្សនា​៖

IMG_3267

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print