កម្លាំងសមត្ថកិច្ចនគរបាលនិងប៉េអឹមឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន ប្រុស ស្រី ចំនួន៧នាក់និងវត្ថុតាងបញ្ជូនទៅតុលាការ

ចែករំលែក៖

សៀមរាប៖កម្លាំងសមត្ថកិច្ចចំរុះមាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលបុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម អធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉េអឹមខេត្ត​បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿង​ញៀន​ឃាត់​​ខ្លួនបានក្រុមញៀនថ្នាំ ប្រុស ស្រី ចំនួន៧នាក់ ក្នុងថ្ងៃតែមួយនៅ ចំណុច ២កន្លែង​ផ្សេងគ្នា ក្នុងខេត្តសៀមរាប បញ្ជូនមកកាន់​ការិយាល័យ​ជំនាញ ដើម្បីសួរនាំ។
ហេតុការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីទាំង៧នាក់ខាងលើក្នុងថ្ងៃទី៣០ខែមេសាឆ្នាំ​២០១៦ នៅ២ចំនុចផ្សេងគ្នា ចំនុចទី១ ការិយាល័យនគរបាល​ប្រឆាំងគ្រឿងញៀនខេត្តឃាត់​ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៣នាក់ ស្ថិតនៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងចំនុចទី២ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់នៅចំនុចភូមិភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀ​ន​ខេត្ត​ បានប្រាប់ថា កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ៣ នាក់ មាន៖ ទី១/ឈ្មោះ ណៃ សុខឌី ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប (ជួញដូរ) ទី២/ឈ្មោះ ណៃ តារា ហៅទូច ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរ​រត់ម៉ូតូឌុប (ជួញដូរ) និងទី៣/ឈ្មោះ គឹម សុផា ភេទស្រីអាយុ៣២ឆ្នាំមុខរបរលក់ឥវ៉ាន់ចាប់ហួយនៅផ្ទះ (ជួញដូរ)ហើយ អ្នកទាំង៣នាក់រស់នៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ក្រោយពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបាន​ដក​ហូតវត្ថុតាងរួម មាន៖ថ្នាំប្រភេទ មេតំហ្វេតាមីនចំនួន៣២កញ្ចប់(ធំ៥ តូច២៧)ទម្ងន់សរុបចំនួន២៣.៩ក្រាម និងទូរស័ព្ទដៃចំនួន៤គ្រឿងទៀត។
និងលោកវរសេនីយទោ ថា ដាលុច ប្រធានយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត ​បានចុះបង្រ្កាប ករណីគ្រឿងញៀន​រហូត​ឈានដល់ធ្វើការ ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន៤នាក់​នៅ​ចំនុចភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មានទី១/ឈ្មោះ ថន សុភាព ភេទប្រុសអាយុ​២៦ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្រឡោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទី២/ឈ្មោះ រឿត ភារុន ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិស្រយោង ឃុំភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទី៣/ឈ្មោះ អ៊ាន ប៊ុន​កាយ ភេទប្រុសអាយុ​២០ឆ្នាំមុ​ខ​របរកម្មករស្នាក់​នៅ​ភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រ​ព្រះ​ ខេត្តបន្ទាយមានជ័យ និង​ទី៤/ឈ្មោះ កង ធា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ចំណែកវត្ថុតាង ជនសង្ស័យទាំង៤នាក់ ត្រូវបានធ្វើ​ការបោះចោល ខណៈពេលដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តយើងចុះទៅដល់ ដូច្នេះវត្ថុតាងគ្មានទេ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៧នាក់ នឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញរបស់ ការិយា​ល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០១​ខែឧសភាឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប៕

image image image image image

ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print