ទីក្រុងញូវដេលីច្រាលចោលព័ត៌មាន ថាអតីតនាយករដ្ឋមន្ត្រីស្រីលង្កាភៀសខ្លួនមកកាន់ឥណ្ឌា

ចែករំលែក៖

ទីតាំងលាក់ខ្លួនរបស់អតីតនាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa បានក្លាយជាប្រធានបទពិភាក្សានៅក្នុងសង្គមស្រីលង្កានាពេលកន្លងមក ក្រោយពេលលោកបានលាលែងចេញពីតំណែងនៅថ្ងៃទី៩ខែឧសភា ក្រោយរងគំនាបយ៉ាងខ្លាំងពីក្រុមបាតុករ ។

មន្ត្រីការទូតឥណ្ឌាប្រចាំនៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃទី ១០ខែឧសភា បានប្រកាសច្រានចោលព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីស្រីលង្កាបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ មន្ត្រីការទូតឥណ្ឌាបានបញ្ជាក់ថា នេះគឺជាព័ត៌មានក្លែងក្លាយ អតីតនាយករដ្ឋមន្ត្រីមិនបានទៅកាន់ប្រទេសឥណ្ឌានោះឡើយ។
នៅពេលនេះគេមិនទាន់ដឹងពីទីតាំងលាក់ខ្លួនរបស់អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa នៅឡើយទេ ។ លោក Mahinda Rajapaksa បានចាកចេញពីប្រទេសនៅព្រឹកថ្ងៃទី១០ខែឧសភា ដោយមិនដឹងថាទៅកន្លែងណានោះឡើយ។
អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានលាលែងចេញពីតំណែងក្នុងពេលសេដ្ឋកិច្ចជាតិស្រីលង្កាធ្លាក់នៅក្នុងវិបត្តិ ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីបានវាយប្រហារទៅលើក្រុមបាតុករ បង្កឱ្យស្ថានភាពកាន់តែលំបាក៕ ដោយធីរីណា

...

រូប​ថត​ :​ NDTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print