ផ្ទុះអាវុធ១គ្រាប់ ក្រោយបុរសម្នាក់ធ្វើសកម្មភាពដេញចាប់លួចកង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាចោរលួចកង់ បានរងរបួសធ្ងន់ដោយបែកក្បាលហូរឈាមស្រោចពេញខ្លួន​ ខណៈដែលខ្លួនបានធ្វើសកម្មភាពលួចកង់​ពីមន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ មិនបានសម្រេចត្រូវបានម្ចាស់កង់ដកកាំភ្លើងបាញ់បង្អើ១គ្រាប់ធ្វើឲ្យជនសង្ស័យភ័យមិនហ៊ានរត់​ ក៏ត្រូវម្ចាស់កង់ចាប់បានវាយ១ស្នាប់កាំងភ្លើង​ បណ្ដាលឲ្យរាលកៃផ្ទុះអាវុធ១គ្រាប់តែសំណាងល្អមិនមានអ្នករងរបួស​ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ​ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅខាងជើងវត្តឧណ្ណាឡោម ផ្ទះលេខ២០៣ ផ្លូវ១៣ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ ។

ជនសង្ស័យឈ្មោះ ងួន វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងការស្នាក់នៅមិនពិតប្រាកដ។ ចំណែកម្ចាស់កង់ ឈ្មោះ មាស ម៉ាដែន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីនរគបាលអន្តោប្រវេសន៍ ស្នាក់នៅទីតាំងផ្ទះកើតហេតុខាងលើ​ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ​បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានទុកកង់ចោលនៅមុខផ្ទះកើតហេតុ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងតែបណ្តើរកង់ ក៏រត់ដេញតាម ភ្លាមនោះជនសង្ស័យភ័យបានរុញកង់ចោលទៅបុកនិងម៉ូតូគេនៅតាមផ្លូវ ហើយម្ចាស់កង់ចាប់បានខឹងក៏វាយជនសង្ស័យ១ស្នាប់កាំភ្លើងរងរបួសបែកក្បាលហូរឈាម និងបានរាលកៃផ្ទុះអាវុធ១គ្រាប់ ទៀត (កាំភ្លើងម៉ាកឡុក) ។

ក្រោយកើតហេតុគេឃើញលោក ហួត​ ចាន់យ៉ារ៉ាន់​ អធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះទៅទីតាំងកើតហេតុនោះភ្លាមៗព្រោះតែមានស្នូលផ្ទុះគ្រាប់កាំភ្លើងផងដែរ​ ។ ចំណែកឯជនសង្ស័យត្រូវបានកម្លាំងនរគបាលមូលដ្ឋានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ រីឯម្ចាស់កង់បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនរគបាលជ័យជំនះ​ ហើយនគរបាលប៉ុស្តិ៍បានសួរនាំផងដែរពាក់ករណីផ្ទុះអាវុធនេះ តែជនរងគ្រោះមិនបានយកកាំភ្លើងខ្លីមកបង្ហាញសមត្ថកិច្ចនោះទេ​ ៕

IMG_7778

IMG_7776

IMG_7779

ដោយ៖ ស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print