កាលពីថ្ងៃទី១០ខែឧសភា កម្លាំងប៉ូលិសប្រទេសបូឡាវីបានចាប់ខ្លួននិស្សិត៤នាក់ជាប់ពាក់ព័ន្ធនឹងករណីប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និង៨៥នាក់រងរបួស ដែលហេតុការណ៍នេះបានកើតឡើងនៅមហាវិទ្យាល័យTomas Frias ភាគអាគ្នេយ៍នៃប្រទេសនេះ។
ជនសង្ស័យទាំង៤នាក់ដែលបានចាប់ខ្លួនគឺជាអ្នកដឹកនាំក្រុមនិស្សិត ត្រូវបង្ហាញខ្លួនដើម្បីបកស្រាយពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជំរុញឱ្យមានការប្រជ្រៀតជាន់លើគ្នាកើតឡើង ស្លាប់និងរបួសជាច្រើន។
ការប្រជ្រៀតជាន់លើគ្នាកើតឡើង នៅថ្ងៃទី៩ខែឧសភា នៅក្នុងបន្ទប់ប្រជុំ ដោយមានការចូលរួមពីនិស្សិតរាប់រយនាក់។ ក្នុងពេលកំពុងតែជជែកគ្នា និស្សិតម្នាក់បានបំផ្ទុះគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកបង្កឱ្យនិស្សិតចលាចល ប្រជ្រៀតគ្នាចេញពីសាលប្រជុំបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ៕ ដោយធីរីណា
...
រូបថត : AFP