ក្រុមមាន់ខ្នាយមាស Tottenham បានដាក់សម្ពាធលើគូប្រជែង Arsenal ក្នុងការប្រជែងយកកៅអី Champions League នៅរដូវកាលក្រោយ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍លទ្ធផល៣ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ឧសភានេះ។ ក្រុម Arsenal អាចនឹងអាចបញ្ជាក់បានកៅអីមួយក្នុងតារាង Top 4 របស់ Premier League ជាមួយនឹងការទទួលជ័យជម្នះនៅកីឡដ្ឋាន Tottenham Hotspur ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុក ដោយក្រុម Tottenham យកឈ្នះទទួលបាន៣ពិន្ទុ ខណៈសល់២ប្រកួតទៀតចប់រដូវកាល។
ការចាប់ផ្តើមប្រកួតដំបូងក្នុងតង់ទី១ ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Harry Kane បានជួយឱ្យ Spurs នាំមុខមុននៅនាទីទី២២ បន្ទាប់ពី មានការបង្កកំហុសដោយកីឡាករ Cedric Soares នៅតំបន់គ្រោះថ្នាក់ធ្វើឲ្យអាជ្ញាកណ្តាលផ្តាល់បាល់ប៉េណាល់ទី។ នៅចន្លោះនោះក្រុម Arsenal ត្រូវបានកាត់បន្ថយមកត្រឹម១០នាក់ នៅពេលដែលកីឡាករ Rob Holding ត្រូវបានពិន័យកាតក្រហមសម្រាប់ការបង្កកំហុសលើខ្សែប្រយុទ្ធ Son Heung-min ខណៈដែលនៅនាទីទី៣៧ ខ្សែប្រយុទ្ធ Harry Kaneដដែលរកបាន១គ្រាប់បន្ថែមទៀតមុនចប់ការប្រកួតក្នុងតង់ទី១ ។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Tottenham នៅបន្តដាក់សម្ពាធលើក្រុមភ្ញៀវ Arsenal ហើយនៅនាទីទី៤៧ កីឡាករខ្សែប្រយុទ្ធSon Heung-min រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៤៧ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះមានភាពកក់ក្តៅក្នុងការទទួលបាន៣ពិន្ទុ យ៉ាងពេញលេញក្នុងការប្រកួតសប្តាហ៍ទី៣៦នេះ។Spurs មានការប្រកួតដែលអាចឈ្នះបានចំនួន២ដែលនៅសេសសល់នៅក្នុងផ្ទះដោយប៉ះជាមួយក្រុម Burnley និងនៅ Norwich City ដែលជាក្រុមត្រូវកាត់ចោល ខណៈដែល Arsenal ត្រូវតែធ្វើដំណើរទៅកាន់ក្រុម Newcastle United ដែលមិនមែនជាកិច្ចការងាយស្រួលប៉ុន្មានទេដើម្បីយកឈ្នះ មុនពេលការប្រកួតចុងក្រោយនៅផ្ទះជាមួយក្រុម Everton ដែលជាក្រុមកំពុងតស៊ូដើម្បីមានកៅអីនៅ Premier League រដូវកាលក្រោយ។លោក Conte បាននាំយកនូវអ្វីដែលល្អបំផុតពីក្រុម Spurs ដោយការអនុវត្តវិន័យយុទ្ធសាស្ត្រដ៏ល្អរបស់គាត់ ខណៈដែលនៅតែទទួលបានជ័យជម្នះលើក្រុមខ្លាំង។ Spurs នៅតែមានឱកាស ប៉ុន្តែពួកគេមានឱកាសពិតប្រាកដក្នុងការធ្វើឱ្យ Top 4 បញ្ចប់ការងារដ៏ល្អមួយពេលលោក Conte មកដឹកនាំក្រុមក្នុងចំណាត់ថ្នាក់ទី៨ នៅពេលដែលគាត់បានជោគជ័យក្នុងការបណ្តេញ Nuno Espirito Santo កាលពីខែវិច្ឆិកា។
ចំណែកក្រុមរបស់លោក Arteta ត្រូវតែធានាថា ២ប្រកួតទៀតត្រូវតែមានឈ្នះ១ប្រកួតដើម្បីរក្សាតំណែង Top 4 សម្រាប់ក្របខ័ណ្ឌ Champion League រដូវកាលក្រោយ ដែលក្រុម Arsenal ស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរមុនពេលពួកគេទៅលេង Tyneside ដែលជាកន្លែងដែលអ្នកចាត់ការ Eddie Howe នឹងចង់បញ្ចប់រដូវកាលរបស់ Newcastle នៅ St James’ Park ៕ (រូបភាព ៖ BBC Sport)