ភ្នំពេញ : បើយោងតាមដំណឹងមរណភាព បានអោយដឹងថា, ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល និតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាពភាពហើយ នៅវេលាម៉ោង ៦:១២នាទីល្ងាច ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយជរាពាធ។
សូមបញ្ជាក់ថា, ដំណឹងមរណភាព
ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល នីតិកាលទី៦ នៃ រដ្ឋសភា
– លោកជំទាវ សម លក្ខិណា ភរិយា
– – ឯកឧត្តម គឿន ភិរម្យ និងលោកជំទាវ សំ ច័ន្ទធា ព្រមទាំងបុត្រ
– លោក គឿន ភិរុណ និងលោកស្រី សៀម សុផានី ព្រមទាំងបុត្រ
– ឯកឧត្តម គឿន សុភក្ត និងលោកជំទាវ សាយ សម្ផស ព្រមទាំងបុត្រ
– លោកជំទាវ គៀន កញ្ចនា និងឯកឧត្តម ហាវ រតនៈ ព្រមទាំងបុត្រ
-លោកស្រី គឿន កន្និដ្ឋា និងលោក សយ ជីវិន ព្រមទាំងបុត្រ
យើងខ្ញុំទាំងអស់គ្នាមានទុក្ខជាទម្ងន់ដោយ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន ត្រូវជាឪពុក ឪពុកក្មេក និងជីតា បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៨:១២ នាទី ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយជរាពាធ។ សពឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដំណឹងនេះ ចាត់ទុកជាសេចក្តីគោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ៕
ដោយ : សិលា