កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស២នាក់និងអាវុធខ្លី១ដើម

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគម៍ខណ្ឌសែនសុខធ្វើការឃាត់ខ្លួនរួមនិងអាវុធខ្លី១ដើមសង្ស័យករណីប្រព្រឹតបទល្មើសផ្សេងៗ។

ការឃាត់ខ្លួនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២ ខែឧសភាឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ គឺកម្លាំងអន្តរាគម៍បានធ្វើកាល្បាតនៅចំណុចខាងលើ ហើយឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FU-2092 មានកាសង្ស័យសមត្ថកិច្ចដេញតាមឃាត់ឆែកឆេពេលនោះរកឃើញកាំភ្លើងខ្លី១ដើមម៉ាក K54 គ្មានលេខ  បង់១ មាន៤គ្រាប់ និងអាយឌី១ ។ ភ្លាមនោះសមត្ថកិច្ចក៍ឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើកាសាកសួរ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ខាងលើទី១-ឈ្មោះ រ៉ា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិសែនជ័យ (ជាអ្នកកាន់អាវុធ) និងទី២-ឈ្មោះ វង់ ថេង ភេទប្រុសអាយុ២៥ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័ទាំង២នាក់រួមនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី៕

20160502000950
20160502000955

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print