លោក លី សុផាន់ណា​ អ្នកនាំពាក្យសាលាដំបូងរាជធានី ផ្តល់ព័ត៍មានដ៏លម្អិត​ ករណីមន្ត្រីអង្គការសង្គមសុីវិល​៥នាក់

ចែករំលែក៖

ភ្នំពេញ៖​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ លោក​ លី​ សុផាន់ណា​បានអោយដឹងថាៈ​ តំណាងអយ្យការបានបញ្ចប់ការសួរយកចម្លើយ ទៅលើមន្ត្រីអង្គការសង្គមសុីវិល៥នាក់នោះហើយ កាលពីព្រឹកថ្ងៃទី២ មេសា និងក្រោយពីបានពិនិត្យឯកសារចប់សព្វគ្រប់ លើសំណុំរឿងដែលបញ្ជូនពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអយ្យការសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ នី សុខា ឈ្មោះ ណៃ វ៉ង់ដា ឈ្មោះ យី សុខសាន្ត ឈ្មោះ លឹម មុនី ពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ឈ្មោះ នី ចរិយា ឈ្មោះ សឺុន សាលី (គេចខ្លួន)ពីបទ សមគំនិតសូកប៉ាន់សាក្សី តាមមាត្រា ២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំំពេញ កាលពីខែ មិនា មេសា ២០១៦ រួចបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវីធី ។

តំណាងអយ្យការកាន់សំណុំរឿងនេះគឺលោក គុជ គឹមឡុង និងចៅក្រមសើុបសួរលោក ធាន ចន្ទ័ពិសិទ្ធ ។ តាមបទចោទដូចមាត្រាខាងលើនេះ មន្រ្តីសង្គមសុីវិលទាំង៦នាក់ (ម្នាក់គេចខ្លួន)នោះ តម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ពី៥ឆ្នាំទៅ១០ឆ្នាំ ។

ក្នុងករណីសំណុំរឿងមួយនេះមានក្រុមអ្នកតវ៉ាជាច្រើនបាននាំគ្នាប្រមូលផ្តុំកាលពីម្សិលមិញ​ នាទិវាពលកម្មពិភពលោក​យករឿងនេះនិយាយ​ ជាមួយនឹងការពារសុវត្ថិភាពជូនពួកគេពីសមត្ថកិច្ចចំរុះនៅរាជធានីភ្នំពេញ៕​

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print