ឆក់កាបូបពីនារីម្នាក់បានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីនិស្សិតម្នាក់ខណៈដែលជិះម៉ូតូទៅផ្ទះ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទឹកថ្លា និងម្នាក់ទៀតឈ្មោះ លី សីហា ភេទប្រុស អាយុ២៩ឆ្នាំ ផ្ទះជួលវត្តទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកSmash ពណ៌ខ្មៅ ពាក់ស្លាក់លេខតាកែវ1F-3082 ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ឹក ចន្នី ភេទស្រី អាយុ២៥ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ជិះម៉ាក Dio ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ1AD-9187 ។

បើតាមសម្ដិនារីរងគ្រោះប្រាប់ថា មុនពេលកើតហេតុនាងបានជិះម៉ូតូចេញពីសាលានៅឯទួលគោក ហើយមកផ្ទះរបស់នាងនៅភូមិកើតហេតុខាងលើ។ នាងបន្តថា ស្រាប់តែពេលនោះលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានមកធ្វើសកម្មភាពឆក់កាបូបស្ពាយនាង ហើយនាងក៏ស្រែកឆោរឡោឡើងផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះដេញជួយចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍តែម្តង។

នាងបន្តទៀតថា នៅក្នុងកាបូបមាន ខ្សែក ខ្សែដៃ បើគិតជាលុយប្រហែលជាង៥០០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងទៅតុលាការ៕

20160501234852

20160501234912

ដោយ៖ តាឡឹម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print