លោកយាយ ខាន់ តៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ចែករំលែក៖

ខេត្តតាកែវ៖ អំណោយសប្បុរសធម៍ដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃច័ន្ទទី២ ខែឧសភា ឆ្នាំ២០១៦ ត្រូវបាននាំយកមកជូនដល់ដៃលោកយាយ ខាន់ តៅ អាយុ ៨៣ឆ្នាំ ជាជនមេម៉ាយចាស់ជរា រស់នៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាមួយកូនប្រុសពិការភ្នែកម្ខាង ពិការជើងឆ្វេងម្ខាងពីកំណើត ពោះម៉ាយប្រពន្ធកូនរត់ចោល ប្រកបរបរដើររើសអេតចាយលក់យកប្រាក់ចិញ្ចឹមម្តាយចាស់ និង កូនស្រីពីរនាក់ទៀតដែលមានជីវភាពក្រីក្រលំបាក តាមរយៈ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ។

ក្រុមការងារបានឲ្យដឹងថា អំណោយរួមមាន អង្ករ ១០០គីឡូក្រាម មីយើង ៥កេះ ទឹកសុីអីុវ ៣យួរ ទឹកដោះគោវីតាមីន ៣កេស ត្រីខ ១០០កំប៉ុង ទឹកដោះគោឆៅ ២ឡូ ទឹកផ្លែឈើ ២កេស ទឹកសុទ្ធ ២កេស ស្ករស ៥គីឡូក្រាម តែ ៥កញ្ចប់ សម្ភារៈផ្ទះបាយ ១កំប្លេរ ពូក ម៉ុង ភួយ ខ្នើយ កន្ទេល ក្រម៉ា ប្រេងកូឡា ១ឡូ ប្រេងខ្យល់ ១ឡូ វិទ្យុ ១គ្រឿង រទេះជនពិការ ១គ្រឿង ថវិកាផ្ទាល់របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥០មឺុនរៀល ថវិការបស់លោក មឹុង ពន្លក និង លោកស្រី ៨០មឺុនរៀល ថវិការបស់សប្បុរសជននៅរាជធានីភ្នំពេញ អ្នកស្រី តាន់ ម៉ូនីតា ២០មឺុនរៀលផងដែរ៕

20160502002839

20160502002844

20160502002850

20160502002851

20160502002852

20160502002859 (1)

20160502002859

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print