លោកបុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខអញ្ជើញចុះសួរសុខទុក្ខមន្ត្រីប៉ូលីស២រូបដែលជួបគ្រោះថ្នាក់ចរាចរណ៍ពេលបំពេញភារកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីនគរបាលផ្នែកអន្តរាគម៍២រូបត្រូវបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខណ្ឌដោយដឹកនាំដោយលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោកថេង សុថុល អភិបាលរងខណ្ឌសែនសុខ លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត​ អញ្ជើញចុះសួរសុខទុក្ខនិងផ្តល់ជាថវិការសំរាប់ជួយដល់ការព្យាបាលក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ពេលបំពេញភារកិច្ច។

ការចុះសួរសុខទុក្ខនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ត្រីដែលទទួលអំណោយពីសំថ្នាក់ដឹកនាំទាំង២នាក់នោះទី១ ឈ្មោះ អូន ធូ អាយុ៣៥ឆ្នាំ ដែលមាននាម២៥N ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀត ឈ្មោះ ឃុន ភក្តី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ។ អ្នកទាំងពីរជាកំលាំងកងអន្តរាគម៍។

មន្ត្រីនគរបាលទាំងពីរនាក់ក៏ទទួលបានប្រាក់ពីថ្នាក់ដឹកនាំខណ្ឌ​ ក្នុងម្នាក់ៗចំនួន២០មឺុនរៀលផងដែរ។

គួរំលឹកថាកាលពីយប់ថ្ងៃទី០២ខែឧសភា ឆ្នាំ២០១៦ វេលាមោង០២និង១០នាទី គឺកងកំលាំងអន្តរាគម៍ទាំង២នាក់បានចេញល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពជួនប្រជាពលរដ្ឋហើយដោយមានករណីប្លន់ប្រដាប់អាវុធយកម៉ូតូបានសម្រេចនៅទឹកដីខណ្ឌទួលគោកនិងខណ្ឌ៧មករា ពេលនោះ​​​​កំលាំងអន្តរាគម៍ល្បាតស្ទាក់មុខសញ្ញា លុះមកដល់ចំណុចផ្លូវលេខ១០០៣កែងនិងផ្លូវ៥៩៨ ឃើញមានមុខសញ្ញាគួអោយសង្ស័យក៍ជិះម៉ូតូដេញហើយក៏ប៉ះដៃចង្កូតនិងលូបណ្តាលអោយដួលរងរបួសទាំងពីរនាក់តែម្តង។
ក្រោយមកកំលាំងអន្តរាគម៍ចំនួន២ម៉ូតូទៀតដេញស្ទាក់ចាប់បានជនសង្ស័យ២នាក់ឆែកឆេរឃើញមានអាវុធខ្លី១ដើមនិងអាឌី១យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខតែម្តង៕

image image image image
តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print