កងអនុសេនាធំលេខ១៧ត្រូវបានផ្លាស់ចេញពីខេត្តឧត្តរមានជ័យទៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រគល់កម្លាំងអនុសេនាធំចល័តលេខ១៧ អោយទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួនរួម៥០នាក់។ មន្ត្រីអាវុធហត្ថខេត្តបានប្រាប់GRK Newsថា កម្លាំងកងអនុសេនាធំចល័តនេះបានមកបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យអស់រយៈពេល៦ខែមកហើយ ថ្ងៃនេះត្រូវដល់ពេលវេលាផ្លាស់ប្តូរដែលជាពេលកំណត់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កម្លាំងកងអនុសេនាធំចល័តលេខ១៦ ដែលនៅខេត្តសៀមរាបផ្លាស់មកនៅខេត្តឧត្តរមានជ័យវិញ៕​

image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print