ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងហ្វេសប៊ុកសម្តេចថា ទោះបីមានភ្លៀងធ្លាក់ចុះមកខ្លះៗនៅតាមខេត្តមួយចំនួនក៏ដោយ ក៏ការផ្តល់ទឹកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្វះទឹកទទួលទានគឺកំពុងបន្តធ្វើនៅតាមតំបន់ហួតហែងជាបន្តទៀត។
ទន្ទឹមនឹងមានភ្លៀងធ្លាក់ចុះមកខ្លះៗក៏មានខ្យល់កន្រ្តាក់បណ្តាលអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។ សូមបងប្អូនជួយរាយការណ៌មកអាជ្ញាធរមានសមត្ថកិច្ច និងកាកបាទក្រហម ប្រសិនបើត្រូវការជំនួយសង្រ្គោះបន្ទាន់អ្វីមួយ។ ការចូលរួមចំណែករបស់បងប្អូន និងសប្បុរសជននានាគឺនៅតែត្រូវការជានិច្ច។
សូមបងប្អូនប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ រួមទាំងរន្ទះអគ្គីភ័យ និងការបាក់លំនៅដ្ឋានដោយសារខ្យល់កន្រ្តាក់ និងខ្យល់ព្យុះ ហើយសូមទទួលទានទឹកមានអនាម័យចៀសវាងជំងឺផ្សេងៗ។
សូមអរគុណ និងសូមជូនពរបងប្អូនជនរួមជាតិទាំងអស់គ្នា ខ្ញុំសង្ឃឹមថាភ្លៀងនឹងបន្តធ្លាក់កាន់ តែច្រើនថែមទៀតនៅទូទាំងប្រទេសនាពេលខាងមុខនេះ៕
ដោយ៖ សុវណ្ណារ៉ា