​បើក​វគ្គ​បំប៉ន​ការងារ​រដ្ឋបាល​ពិសេស​ជូន​ដល់​នាយទាហាន​នាយទាហានរង​កង​យោធពលខេមរភូមិន្ទ​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកនាយ​ឧត្តមសេនីយ៍​ សំ​ វណ្ណ​ថន​ អគ្គលេខាធិការ​ អគ្គលេខាធិការ​ ដ្ឋា​ន​ក្រសួងការពារជាតិ​បាន​ផ្តល់​ឱវាទ​ដល់​ នាយទាហាន​ នាយទាហានរង​ជា​កម្មសិក្សា​ ការី​ត្រូវ​មាន​វិន័យ​ និង​គោរព​បទបញ្ជាផ្ទៃក្នុង​ ពេល​ម៉ោង​ឲ្យ​បាន​ទៀងទាត់​ យកចិត្ត​ទុក​ ដាក់​ស្តាប់​គ្រូឧទ្ទេស​សហការ​សាមគ្គី​ទំនាក់​ ទំនង​ល្អជា​មួយ​គ្នា​ ព្រមទាំង​ទទួលខុសត្រូវ​ ក្នុង​ការ​រៀនសូត្រ​របស់​ខ្លួន​ ។​ មាន​ឆន្ទៈ​ក្នុង​ ការ​សិក្សា​ស្វែងរក​ចំណេះដឹង​ដាក់​ក្នុង​ខ្លួន​ ព្យាយាម​អំណត់​ ពិចារណា​ក្នុង​ហេតុផល​ ចំណុច​មេរៀន​នីមួយៗ​ ចេះ​ឆ្ងល់​សាកសួរ​ ដើម្បី​យល់​ច្បាស់​ ថែម​ទាំង​កត់​ត្រាទុក​ ចំណុច​គោល​សំខាន់ៗ​ជា​ជំនួយ​ក្នុង​ការ​ ចង​ចាំ​ឯកសារ​សម្រាប់​រំលឹក​ស្រាវជ្រាវ​ ពេល​ក្រោយ​ ។​ ឯកសារ​ទាំងអស់​មាន​សារ​ សំខាន់​ណាស់​សូម​យក​ទៅ​អាន​សិក្សា​ ស្រាវជ្រាវ​បន្ថែម​ ព្រោះ​ឯកសារ​គឺជា​ឃ្លាំង​ នៃ​ចំណេះដឹង​ ។​ ក្នុង​នោះ​គ្រូឧទ្ទេស​និង​ យោធា​ចា​រ្យ​ទាំង​គប្បី​រិះរក​វិធីសាស្ត្រ​បង្រៀន​ ឲ្យ​បាន​ល្អ​ធ្វើ​ឲ្យ​កម្មសិក្សាការី​ងាយ​យល់​ និង​ទទួល​បាន​ពុទ្ធិ​ថ្មីៗ​សម្រាប់​យក​មក​អនុ​ វត្ត​រួមចំណែក​កែ​លម្អ​ការងារ​រដ្ឋបាល​ឲ្យ​ មាន​ប្រសិទ្ធភាព​ ជោគជ័យ​ជូន​ដល់​ស្ថាប័ន​ របស់​ខ្លួន​ ។​ នៅ​បញ្ចប់​វគ្គ​ការ​សិក្សា​ចំណុច​ ណា​មិន​យល់​ត្រូវ​ទាក់ទង​មក​អគ្គលេខាធិការដ្ឋាន​ដើម្បី​ទទួល​ការ​ពន្យល់​បន្ថែម​ ។​

​នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយ​ ឧត្តមសេនីយ៍​អគ្គលេខាធិការ​ អគ្គលេខាធិការដ្ឋាន​ក្រសួងការពារជាតិ​ក្នុង​ពិធី​បើក​វគ្គ​ បំប៉ន​ការងារ​រដ្ឋបាល​(​វគ្គ​ពិសេស​)២០១៦​ -២០១៧​នៅ​ក្រសួងការពារជាតិ​ កាលពី​ ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​សាល​ ប្រជុំ​ក្រសួងការពារជាតិ​ ។​

​ការ​សិក្សា​មាន​រយៈពេល​៩​ខែ​ចាប់ពី​ថ្ងៃ​ ទី​២​ ខែឧសភា​ ដល់​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​ ២០១៧​ មាន​កម្មសិក្សាការី​៣៧៩​នាក់​ សិក្សា​១​ស​ប្តា​ហ៍​៣​ថ្ងៃ​គឺ​ថ្ងៃ​ចន្ទ​ ពុធ​ សុក្រ​។​ មុខ​វិជ្ជា​ត្រូវ​សិក្សា​រួម​មាន​ ទី​១-​ការ​ចរាចរណ៍​លិខិត​ស្នាម​ ការ​ បោះ​ពុ​ម្ភ​ ការ​ផ្សព្វផ្សាយ​ ។​ ទី​២-​នីតិរដ្ឋ​ធម្មនុញ្ញ​ ទី​៣-​ការ​ចងក្រង​ និង​តាក់តែង​លិខិត​ ស្នាម​ ទី​៤-​ការងារ​តម្កល់​ឯកសារ​ ប័ណ្ណ​សារ​ ទី​៥-​ច្បាប់​និង​អនុក្រឹត្យ​ពាក់ព័ន្ធ​កង​ យោធពលខេមរភូមិន្ទ​ ទី​៦-​នីតិ​រដ្ឋបាល​ ទី​៧-​នីតិ​អន្តរ​សាធារណៈ​ ទី​៨-​រដ្ឋបាល​ទូទៅ​ ទី​៩-​ព័ត៌មានវិទ្យា​

​គួរ​រំលឹក​ថា​ នេះ​ជា​លើក​ទី​៥​ហើយ​ចាប់ពី​ឆ្នាំ​២០០៧​ដែល​អគ្គលេខាធិការដ្ឋាន​ ក្រសួងការពារជាតិ​បាន​បើក​វគ្គ​បំប៉ន​ និង​ ផ្សព្វផ្សាយ​ស្តី​ពី​ការងារ​រដ្ឋបាល​ដល់​នាយ​ ទាហាន​ នាយទាហានរង​ក្នុង​ខ​.​ភ​.​ម​.​ ឆ្លង​ តាម​រយៈ​ការ​រៀនសូត្រ​ជា​បន្តបន្ទាប់​ឃើញ​ ថា​ គ្រប់​ស្ថាប័ន​បាន​ឈ្វេងយល់​ពី​គ្នា​ទៅ​ វិញ​ទៅ​មក​ និង​យក​អស់​ស្មារតី​ទទួលខុស​ ត្រូវ​ជម្រះ​បាន​នូវ​ចំណុច​សម​ស្រប​ និង​ឈាន​ ទៅ​រក​ការ​ឯកភាព​គ្នា​ ។​ ទន្ទឹម​នឹង​នេះ​ក៏​នៅ​ មាន​ស្ថាប័ន​ កងឯកភាព​មួយ​ចំនួន​មិន​ទាន់​ អនុវត្ត​បាន​ត្រឹមត្រូវ​តាម​បែបបទ​រដ្ឋបាល​ នៅឡើយ​ ដើម្បី​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ ទម្រង់​បែបបទ​ ឋានានុក្រម​ ច្រក​ចេញចូល​ តែ​ម្តង​ និង​របៀបរបប​ការងារ​ គ្រប់គ្រង​ តម្កល់​ការងារ​សម្ងាត់​ ការ​រៀបចំ​ទុកដាក់​ ឯកសារ​រដ្ឋបាល​ ពិសេស​ពង្រឹង​ការ​យល់​ ដឹង​បន្ថែម​អំពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ដល់​នាយទាហាន​ជា​ប្រយោជន៍​ក្នុង​ការ​បំពេញការងារ​ការ​គ្រប់គ្រង​លិខិត​បទដ្ឋាន​ ដែល​ពាក់ព័ន្ធ​ធ្វើ​ការងារ​អនុវត្ត​មាន​ប្រសិទ្ធភាព​ទទួល​បាន​លទ្ធផល​ល្អជា​ការ​ចូលរួម​ចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល​ ៕

IMG_9188

IMG_9180

ដោយ៖ ​ សុខដុម​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print