លោក សុខ ឡុង​ យកអំណោយកាកបាទក្រហមកម្ពុជាផ្តល់អោយមន្ត្រីយោធាជាន់មីនដាច់ជើង

ចែករំលែក៖

ខេត្តព្រះវិហារ៖​ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យ លោក សុខ ឡុង នាយកនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងសោកស្តាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវឧបទ្ទវហេតុដែលកើតមានឡើងចំពោះយុទ្ធជន ក្នុងការបូជាកម្លាំងកាយចិត្ត អង់អាចក្លាហាន ការពារបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោក លី លួន អាយុ៣៦ឆ្នាំ បម្រើការងារនៅផ្នែកសឹករង ស្រុកជាំក្សាន្ត តំបន់ប្រតិបតិ្តការសឹករងខេត្តព្រះវិហារ ដែលរងគ្រោះដោយសារផ្ទុះមីនដាច់ជើងឆ្វេងក្នុងខណៈដើរល្បាតតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ ។

អំណោយដែលបានផ្តល់ជូនមាន ៖សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕​

image

image

image

ដោយ៖ សុខ ខេមរា

111

...

ដោយ​ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print