នាយករដ្ឋមន្ត្រីវៀតណាមស្នើ ឲ្យស្រាវជ្រាវធ្វើឲ្យច្បាស់ពីមូលហេតុបណ្តាលឲ្យត្រីងាប់ជាច្រើន

ចែករំលែក៖

កាលពីរសៀលថ្ងៃទី​១ខែឧសភា នៅទីស្នាក់ការគណៈកម្មាធិការខេត្ត ហាទិញ​នាយករដ្ឋមន្ត្រីវៀត​ណាម​លោក​ Nguyen Xuan Phuc បានធ្វើការដោយផ្ទល់ជាមួយ​ថ្នាក់ដឹកនាំក្នុងតំបន់​ស្ថិតនៅឆ្នេរសមុទ្រ ភាគកណ្តាលដែលរងផលប៉ះពាល់បណ្តាលឲ្យត្រីជាច្រើននៅក្នុងសមុទ្រងាប់មិនដឹងពីមូលហេតុ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីង្វៀងសឹងភុក បានបញ្ជាក់ថា នេះគឺជាការបំពុលបរិស្ថានធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក ហើយលោកស្នើដល់មន្ត្រីនៅក្នុងតំបន់ត្រូវតែធ្វើឲ្យច្បាស់ ពីហេតុការខាងលើ។ ក្រុមហ៊ុនជាច្រើននៅទីនោះក៏កំពុងរងការសើុបអង្កេត​ខ្លាចបញ្ចេញជាតិ​ពុលចូលសមុទ្រធ្វើឲ្យត្រីសមុទ្រងាប់ជាច្រើន។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀតពាក់ព័ន្ធនោះដែរ ពលរដ្ឋបានធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនតៃវ៉ាន់​ដែលសង្ស័យ ​ថា​បាន​បញ្ចេញ​ជាតិ​គីមី​ពុល បំផ្លាញ​ឧស្សាហកម្ម​​នេសាទ តាម​ឆ្នេរ​សមុទ្ទ​នៅ​ភាគ​កណ្តាល​ប្រទេស។

សមុទ្រ​ពុល យើង​ក៏​ស្លាប់ ! ត្រូវ​តែ​សង្គ្រោះ​សមុទ្រ! នេះ​សុទ្ធ​សឹង​ជា​បដា​​និង​សម្រែក​របស់​បាតុករ​វៀតណាម ដែល​តក់​ស្លុត​យ៉ាង​ខ្លាំង​នឹង​​ឃើញ​ត្រី ខ្ចៅខ្យង​គ្រឿង​សមុទ្ររាប់​តោន បាន​ងាប់​រពុយ​ជា​បន្ត​បន្ទាប់ ! ឧស្សាហកម្ម​នេសាទ ដែល​ជា​ដណ្តើម​រស់​របស់​ពួក​គេ​ ​រង​ការគំរាម​កំហែង​យ៉ាង​ខ្លាំង។

បាតុករ​សង្ស័យ​ថា ដើមហេតុ គឺ​បណ្តាល​មក​ពី​រោងចក្រ​តៃវ៉ាន់ Formosa ដែល​ជា​រោងចក្រ​ផលិត​ដែក​ ដែកថែប​ នៅ​ក្បែរ​នោះ បាន​បញ្ចេញ​ជាតិ​ពុល​បំផ្លាញ​បរិស្ថាន។ ក្រុមហ៊ុន​Formosa នេះ​ល្បី​ឈ្មោះ ពេញ​ពិភពលោក និង​ជាប់​រឿង​អាស្រូវ​ខ្លាំង​បំផុត​​ខាង​បំពុល​បរិស្ថាន៕​

image image

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print