ខេត្តតាកែវ៖ ដោយសារប្រភពទឹកមួយចំនួន នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ បានចាប់ផ្តើមរីងហួតទឹកជាបណ្តើរៗ ធ្វើឱ្យស្រុកមួយនេះ ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃ ។
ឆ្លើយតបភ្លាមៗទៅនឹងបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ ដឹកនាំគ្រឿងចក្រ ដើម្បីនាំទឹកពីស្ទឹងតាកែវ ស្ថិតក្នុងស្រុកបូរីជលសារ កាត់តាមស្រុកកោះអណ្តែត តាមរយៈប្រឡាយលេខ ៩៩, ប្រឡាយលេខ ៩៨ និងទំនប់លោក មកបញ្ចូលក្នុងប្រឡាយខ្វែងកំបុត ស្ថិតក្នុងស្រុកគិរីវង់ សម្រាប់បន្តផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ៕
ដោយ៖ សុវណ្ណារ៉ា
...