ប្រជាជនថៃ៥នាក់ដើរចូលបរបាញ់សត្វក្នុងដីព្រំដែនហាមឃាត់ផ្ទុះមីន រងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ប្រជាជនថៃ២នាក់បានរងរបួសធ្ងន់ដាច់ជើងឆ្វេងម្នាក់និងរបួសសុះពេញខ្លួនម្នាក់ក្នុងចំណោមប្រជាជនថៃ៥នាក់បានដើរទៅជាន់មីនប្រឆាំងនិងមនុស្សដើរនៅតំបន់ដីព្រំដែនហាមឃាត់ដែលជាតំបន់ចំការមីនខណៈប្រជាជនថៃទាំងនោះបាននាំគ្នាដើររកបរបាញ់សត្វព្រៃ។ ហេតុការណ៍បានកើតឡើងកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះចំណុចភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញា ប្រាថេប​ ខេត្ត​ ស្រះកែវ ជាប់និងក្នុងភូមិសាស្រ្តខាងលិចទំនប់ក៥ ប្រហែល២០០ ម៉ែត្រ ប៉ុស្ថិ៍ព្រំដែនដើមកកោះ ភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
​លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ ៩១១ ឈរជើងក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា ក្នុងហេតុការខាងលើគឺ កើតឡើងនៅក្នុងដីថៃប៉ុន្តែមានព្រំដែនបានគៀកនិងព្រំដែនឈរជើងរបស់កងកម្លាំងរបស់កម្ពុជាយើង។
​លោកប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុមានប្រជាជនថៃ៥នាក់បានដើររកបាញ់សត្វព្រៃបន្ទាប់មកស្រាប់តែក្នុងចំណោមពួកគេទាំង៥នាក់មាន២នាក់ដើរប៉ះជាន់មីនបង្កឱ្យផ្ទុះលាន់ឡើង ដោយឮមានផ្ទុះគ្រាប់បែបនោះកម្លាំងនគរបាលការពារព្រំដែនដែលឈរជើងនៅតំបន់ខាងលើបាននាំគ្នាចុះទៅត្រួតពិនិត្យ ឃើញជនជាតិថៃ២នាក់បានរងបួសធ្ងន់ ត្រូវបានទាហានឈុតខ្មៅថៃដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញប្រទេសថៃ។
​លោកបញ្ជាក់ទៀតថាៈ​ គ្រាប់មីននោះគេសង្ស័យនៅសេសសល់តាំងពីសម័យសង្រ្គាមដែលគេកប់តាមព្រំដែនកម្ពុ្ពជា-ថៃ តំបន់នោះជាតំបន់ហាមឃាត់មិនឱ្យពលរដ្ឋទាំងខ្មែរនិងថៃ ចូលទៅនោះទេដោយសារជាតំបន់ចំការមីន៕​

image image image

ដោយ​ សំ វិច្ឆិកា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print