កុមារកំព្រាក្លាយជាទាហានប្តូរស្លាប់របស់ក្រុមISក្នុងការទារបំណុលឈាមពីលោកខាងលិច

ចែករំលែក៖

ក្រុមភេរវកម្មអ៊ិស្លាមIS ពេលថ្មីៗនេះបានបង្ហាញឃ្លីបវីដេអូមួយដែលមាន ចំណងជើងថា «បំណុលឈាមត្រូវសង ដោយឈាម» និងរូបភាពទាហានកុមារ កំព្រាដែលពួកIS ហ្វឹកហាត់ពេលនេះបានស្រេកឃ្លានចង់ទៅសងសឹកជូនឪពុក ម្តាយរបស់ខ្លួនដែលត្រូវទាហានលោកខាង លិចសម្លាប់ក្នុងការវាយប្រហារតាមដែន អាកាស។

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមIS ដែល មានទីតាំងនៅAl Hayat បានផ្សាយឃ្លីប វីដេអូមួយគំរាមសងសឹកដល់ការទម្លាក់គ្រាប់ពីលើដែនអាកាសសម្លាប់បក្សពួក របស់ខ្លួនកម្លាំងទាហានលោកខាងលិច។ នៅក្នុងរូបភាពនោះក៏បានបង្ហាញពីកុមារម្នាក់កំពុងតែមើលរូបភាពប្រធានាធិបតី អូបាម៉ា ប្រធានាធិបតី ពូទីន ប្រធានាធិបតី បារំាងហ្វ្រងស័រ ហូលឡង់ និងប្រធានាធិ បតីស៊ីរីលោក អាល់អាសាដ ដោយចាត់ទុក មេដឹកនាំទាំងនោះគឺជាសត្រូវដែលត្រូវ កម្ចាត់។

ក្រុមISបានបញ្ជាក់ថា ក្រុមទាហាន កុមារកំព្រាកំពុងតែធំធាត់ពីមួយថ្ងៃទៅ មួយថ្ងៃ ហើយពួកគេចង់សងសឹកជូនឮ ឪពុកម្តាយរបស់គេដែលបានស្លាប់ក្រោម ស្នាដៃលោកខាងលិច។ ការហ្វឹកហាត់កុមារ កំព្រាឲ្យក្លាយទៅជាអ្នកជំនាន់ក្រោយក្នុងការបន្តសង្គ្រាមប្រឆាំងលោកខាងលិច និងសម្រេចគោលដៅនៅក្នុងការបង្កើតចក្រភព អ៊ិស្លាមគ្រប់គ្រងទៅតាមច្បាប់បុរាណ។

នៅពេលនេះដែរដោយសារតែរងការវាយប្រហារអត់ឈប់ឈរពីកម្លាំងទាហានលោកខាងលិច និងទាហានជនជាតិឃើដ របស់ស៊ីរីនិងអីុរ៉ាក់ ក្រុមអ៊ិស្លាមISពិបាក់ ក្នុងការរកទីតាំងដើម្បីហ្វឹកហាត់កម្លាំង ទាហានថ្មី។ ទាំងនោះហើយបានជាក្រុមISបានទិញដីនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិមួយក្នុងប្រទេសបូស្នៀជាប់ព្រំដែនHerzegovina ។ទីតាំងនោះទុកសម្រាប់ ហ្វឹកហាត់ក្រុមឧទ្ទាមក្នុងការវាយប្រហារនៅក្នុងតំបន់អឺរ៉ុបនិងអាមេរិក ។

សារព័ត៌មានSunday Mirror បាន ផ្សាយថា មានខ្មាន់កាំភ្លើង១២នាក់ត្រូវ បានហ្វឹកហាត់នៅក្នុងភូមិOsve ក្រោយ មកទៅកាន់ទីលានប្រយុទ្ធនៅក្មុងប្រទេសស៊ីរី។ ខ្មាន់កាំភ្លើង៥នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារតែការវាយប្រហារពីអាមេរិកនិងសម្ពន្ធមិត្ត។
សារព័ត៌មានSunday Mirror បាន ផ្សាយថា ភូមិខាងលើស្ថិតនៅលើកំពូលភ្នំហើយមិនត្រូវបានប្រព័ន្ធGPS កំណត់បាន នោះឡើយ។ នៅទីនោះគេអាចចូលទៅ បានតាមផ្លូវយ៉ាងលំបាកឡើងចុះជ្រោះភ្នំ តូចៗដែលម៉ូតូអាចចូលទៅបាន។

ទីតាំងនោះត្រូវបានក្រុមអ៊ិស្លាមបង្កើត រដ្ឋមកពីប្រទេសស៊ីរី អុីរ៉ាក់ និងអាហ្វ្រិក ខាងជើងជ្រើសរើសធ្វើជាទីតាំងហ្វឹកហាត់ក្រុមឧទ្ទាម។ មន្ត្រីសន្តិសុខនៅតំបន់អឺរ៉ុបបានឲ្យដឹងថា តំបន់ព្រំដែនប្រទេសបូស្នៀ និងHerzegovina ត្រូវបានក្រុមអ៊ិស្លាមប្រើ​ប្រាស់ទុកសម្រាប់ធ្វើជាឈា្នន់វាយប្រហារ​​ទៅលើទីតាំងនានារបស់លោកខាងលិក។

​​កន្លងមកប្រធានាធិបតីអាមរិកនៅក្នុងមន្ទីរប៉ង់តាហ្គោនពីដំណើរការប្រឆាំងក្រុមអ៊ិស្លាមបង្កើតរដ្ឋIS លោក អូបាម៉ាបាន ភ្លាត់សម្តីថា «កំពុងតែហ្វឹកហាត់ក្រុមអ៊ិស្លាមបង្កើតរដ្ឋIS »។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានា ធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បាន ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោកAshton Carter ពិភាក្សាពីសកម្មភាពប្រឆាំងក្រុមភេរវកម្មIS ដែល កំពុងតែគ្រប់គ្រងទឹកដីមួយផ្នែកធំនៅអីុរ៉ាក់ និងស៊ីរី។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានប្រធានាធិបតីអូបាម៉ាបញ្ជាក់ថា អាមេរិកបន្តហ្វឹកហ្វឺននិងជួយដល់កងកម្លាំង ក្នុងស្រុកតស៊ូវាយប្រហារក្រុមIS នៅលើដីគោកដែលកន្លងមកមានភាពយឺតយ៉ាវ។ លោកអូបាម៉ាបញ្ជាក់ថា មិនអាចវាយ ប្រហារទៅលើក្រុមIS តែពីលើដែនអាកាស នោះឡើយ ការយកឈ្នះបានអាស្រ័យទៅលើទាហានក្នុងស្រុកដែលទទួលបានការហ្វឹកហាត់ពីកម្លាំងឯកទេសមកពីបរទេស។

លោកអូបាម៉ា បានបញ្ជាក់ដោយប្រើ ពាក្យកាត់មួយទៀតសំដៅទៅលើក្រុមISថា «Ramadi មានប្រៀបធ្វើឲ្យកម្លាំងទាហានអីុរ៉ាក់ធ្លាក់ក្នុងសភាពចលាចល។ ដូច្នេះជា មួយនឹងជំហានបន្ថែមដែលបានស្នើឡើងកាលពីខែមុនយើងបានបង្កើនសកម្មភាពហ្វឹកហាត់ដល់កម្លាំងទាហានISIL ក្នុងនោះ មានទាំងក្រុមស្ម័គ្រចិត្តមកពីក្រុមសាន់នីនៅខេត្តអែនបាផង»។

សារព័ត៌មានSputnik របស់រុស្ស៊ីបាន ដកស្រង់សម្ដីអ្នកប្រវត្ដិវិទូអាមេរិកដែលបាន ចោទប្រកាន់ថាក្រុមអ៊ិស្លាមបង្កើតរដ្ឋIS ថាជាកម្លាំងទាហានដែលរដ្ឋាភិបាលអាមេរិក បានបង្កើតឡើង ដោយសម្ងាត់ដើម្បីអុកឡុក បង្កអសន្ដិសុខនៅតំបន់មជ្ឈិមបូព៌ា ។
អ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិកលោក Webster Tarpley បានបញ្ជាក់ថា មេដឹកនាំក្រុមIS លោកAbu Bakr al Bagh dadi ជាបុគ្គលដែលមានទំនាក់ទំនងជិត ស្និទ្ធបំផុតជាមួយសមាជិកព្រឹទ្ធសភាអាមេរិកលោកចន ម៉ាក់ខេន។

សាស្ដ្រាចារ្យWebster Tarpley ជាអ្នក ឯកទេសស្រាវជ្រាវពីប្រវត្ដិសាស្រ្តធ្លាប់បង្កឱ្យមានវិវាទក្នុងជួររដ្ឋាភិបាលអាមេរិកក្រោយ ពេលដែលលោកចេញផ្សាយសៀវភៅស្រាវជ្រាវស្ដីពីការវាយប្រហារភេរវកម្ម១១ កញ្ញា។ ខ្លឹមសារនៅក្នុងសៀវភៅ១១ កញ្ញា បានបញ្ជាក់ច្បាស់ថា ក្រុមភេរវកម្មនៅ ទូទាំងពិភពលោកសុទ្ធសឹងតែបង្កើតឡើង ដោយរដ្ឋាភិបាលអាមេរិកនិងទទួលបានការគាំទ្រពីអាមេរិកដោយសម្ងាត់។ នេះ មិនមែនជាលើកទីមួយឡើយ ដែល សាស្ដ្រាចារ្យWebster Tarpley ចោទប្រកាន់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាប់ពាក់ព័ន្ធដល់ការបង្កើតក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។

កន្លងមកបណ្ដាញទូរទស្សន៍ ប្រេស ធីវីរបស់អីុរ៉ង់ក៏បានធ្វើបទសម្ភាសន៍ជា មួយ សាស្ដ្រាចារ្យWebster Tarpley ពីមូលហេតុ ដែលលោកចាត់ទុកថា រដ្ឋាភិបាលអាមេរិក ជាអ្នកបង្កើតនិងនៅពីក្រោយក្រុមអ៊ិស្លាមបង្កើតរដ្ឋ។ តាមប្រសាសន៍របស់លោក Webster Tarpley ថាប្រភពផ្គត់ផ្គង់ថវិកា និងសព្វាវុធដល់ក្រុមIS និងក្រុមភេរវកម្ម នានាសម្រាប់ធ្វើសកម្មភាពគឺមកពីប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលជាសម្ពន្ធមិត្ដដ៏ជិត ស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា។លោកក៏បានចោទប្រកាន់អ្នកដែលផ្ដល់ ថវិកាដល់ក្រុមIS ជាព្រះអង្គម្ចាស់Abdul Rahman al Faisal ជាមួយនឹងព្រះអង្គម្ចាស់ Turki bin Faisal al Saud ធ្លាប់កាន់តំណែង ជាឯកអគ្គរាជទូតប្រចាំនៅអាមេរិក។ ដូច្នេះ ប្រសិនបើអាមេរិកពិតជាចង់កម្ចាត់ក្រុមIS នោះគ្រាន់តែចេញបញ្ជាមួយម៉ាត់ឱ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីតស្នើឱ្យបញ្ចប់ការផ្ដល់ជំនួយ សព្វាវុធ និងថវិកា ក្រុមISនឹងបញ្ចប់ទៅ ដោយស្វ័យប្រវត្ដិមិនចាំបាច់បង្កើតសម្ពន្ធមិត្ដវាយប្រហារបន្លំភ្នែកពិភពលោកនោះ ឡើយ។

មូលហេតុមួយទៀតលោកTarpley បញ្ជាក់ថា ទួរគីជាប្រទេសដែលមានកម្លាំងទាហានខ្លាំងបំផុតនៅក្នុងសម្ពន្ធមិត្ដណាតូហើយមានភូមិសាស្ដ្រជាប់ព្រំដែនស៊ីរី និង អីុរ៉ាក់ទាំងនោះហើយធ្វើ ឱ្យលោកដាក់ សំណួរសួរថា ហេតុអ្វីបានជាទួរគីមិនរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់នៅតំបន់​ដែលIS កំពុងតែគ្រប់គ្រងក្នុងពេលដែលអាមេរិក និងណាតូប្ដេជ្ញាកម្ចាត់ក្រុមISនោះ ។

អ្នកប្រវត្ដិវិទូអាមេរិករូបនេះបានបង្ហាញការមន្ទិលសង្ស័យដល់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោនដែលប្រកាសពីការប្ដេជ្ញាវាយ ប្រហារក្រុមIS ប៉ុន្ដែបែរជាបដិសេធបង្កើតសម្ពន្ធមិត្ដជាមួយរដ្ឋាភិបាលស៊ីរីបាសា អាល់អាសាដ ក្នុងការវាយប្រហារយកឈ្នះ ក្រុមIS ដោយប្រើប្រាស់រយៈពេលខ្លី៕

best_2eb822e4db-1-IS

fsd

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print