ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ មានលោក ទៀ សុខា ជាប្រធានសាខាបានដឹកនាំសមាជិកចុះទៅសួរសុខទុក្ខក្មេងស្រីដែលមានជំងឺប្រចាំកាយ ឈ្មោះសុខ សុភា អាយុ១៥ឆ្នាំ ដែលបានចូលសំរាកព្យាលបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងនោះចលនាយុវជនកម្ពុជា ក្រុម១៥៧ – សាខាខេត្តព្រះសីហនុ បាននាំអំណោយនឹងថវិការទៅជូនប្អូនស្រីមានដូចជា៖- មី ១កេះ-ទឹកដោះគោឆៅ ២ឡូ-ទឹកផ្លែឈើ១កេះ- ថវិការ 80មឺុនរៀល
ចលនាយុវជនកម្ពុជា ក្រុម១៥៧ សូមបួងសួងសំុអោយប្អូនស្រី សុខ សុភា ឆាប់ជាសះស្បើយពីជំងឺ៎៕
ដោយ សុខ ខេមរា
...