លោក ហ៊ុន ម៉ានី៖ យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ២០ឧសភា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមឧទ្ទិសទិវានេះចំពោះ បងប្អូនជនរួមខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងព្រៃផ្សៃបំផុតក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ថ្វីត្បិតតែយើងបានរស់រានមានជីវិតឡើងវិញ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ និងជាបន្តបន្ទាប់ យើងបានទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍អស់រយៈកាលជាង ២ទស្សវត្សរ៍ចុងក្រោយនេះក្តី ក៏យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត។

សម្រាប់យុវជនជំនាន់ក្រោយ អ្វីដែលជាការដាស់តឿនក្រើនរំឭករបស់ទិវានេះ គឺការស្វែងយល់ពីអតីតកាលរបស់ប្រទេសជាតិខ្លួន និងការរៀនសូត្រពីមេរៀនប្រវត្តិសាស្រ្តនេះ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាពដែលយើងកំពុងតែមានក្នុងដៃ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

ខ្ញុំសូមបងប្អូនទាំងអស់ឆ្លៀតពេល ១នាទី ស្មឹងស្មាធដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print