ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
* ការមិនអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់ស្តេចចក្រទី៧ :
ស្តេចចក្រទី២…ទី៣…ទី៤…ទី៥…ទី៦ សុទ្ធតែមានវត្តប្រតិបត្តិយ៉ាងនេះទាំងអស់ ដោយឡែកតែរាជបុត្រស្ដេចចក្រទី ៧ ក្រោយរាជបុរសទូលប្រាប់ថាចក្កតន៍ជាទិព្វបាត់ចាកទីហើយ ទ្រង់មិនសប្បាយព្រះទ័យ តែក៏មិនទៅទូលសួរព្រះរាជឥសីជាបិតា គឺទ្រង់ប្រៀនប្រដៅអ្នកជនបទ ពួកពលពួករាជបុរស តាមតែយោបល់ផ្ទាល់ខ្លួន…អ្នកជនបទក៏មិនចម្រើនស្មើមុនដូចការស្ដេចទាំងឡាយជាន់ដើម។ ពួកអាមាត្យ ពួកហោរា និងមហាមាត្យ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកចិញ្ចឹមជីវិតដោយមន្ត ក៏ប្រជុំក្រាបបង្គំទូលព្រះរាជា សូម…ព្រះអង្គសួរទៅចក្រពត្តិវត្តដ៏ប្រសើរនឹងពួកខ្ញុំ ព្រះអង្គចុះ ពួកខ្ញុំ..ព្រះអង្គមុខជាព្យាករណ៍បាន។
លុះព្រះរាជាទ្រង់ព្រះសវនាការពាក្យព្យាករណ៍ក៏ចាត់ចែងរក្សាទប់ទល់គ្រប់គ្រងប្រទេសប្រកបដោយធម៌វិញតែទ្រង់មិនព្រះរាជទានទ្រព្យដល់ពួកខ្សត់ទ្រព្យឡើយ(មិនអភិវឌ្ឍខាងវិស័យសេដ្ឋកិច្ច)។ កាលបើសេចក្តីទីទាល់ក្រមានច្រើនឡើងហើយ មនុស្សក្នុងផែនដីយកទ្រព្យរបស់ជនទាំងឡាយដែលគេមិនបានឲ្យ ហៅថា អទិន្នាទាន កាលបើពួករាជបុរសចាប់យកទៅទូលព្រះរាជា ព្រះរាជាសួរឆ្លើយថាលួចមែន។ ព្រះរាជាក៏ដោះស្រាយតាមវិធីព្រះរាជជាទានទ្រព្យដល់ជនលួច ។ កាលបានឮដូច្នេះ អំពើលួចក៏កាន់តែកើតច្រើនឡើងៗទើបទ្រង់ព្រះតម្រិះថា គួរតែកាត់ក្បាលវិញនោះ ធ្វើឲ្យមនុស្សទាំងនោះបានឮ ក៏គិតនាំគ្នាធ្វើគ្រឿងសាស្ត្រាវុធដើម្បីសម្លាប់អ្នកក្នុងនគរខ្លះ អ្នកជនបទខ្លះ ធ្វើនូវការផ្លល់អ្នកដើរតាមផ្លូវខ្លះ។ កាលសេចក្តីទីទាល់ក្រមានកាន់តែច្រើន អទិន្នាទានក៏មានកាន់តែច្រើនជាហេតុនាំឲ្យអំពើបាណាតិបាត(សម្លាប់)មានកាន់តែច្រើន កាលបើរាជបុរសចាប់បានយកទៅទូលព្រះរាជាលែងឆ្លើយប្រាប់ត្រង់ដូចមុនមុសាវាទ ក៏កើតមានកាន់តែច្រើន។ កាលបើកការគ្រប់គ្រងមិនប្រកបដោយធម៌យ៉ាងនេះ សេចក្តីទីទាល់ក្រកាន់តែកើតច្រើនឡើងៗ ការលួច ការកាប់សម្លាប់ ការភូតកុហក បោកប្រាស់ គ្នាក្នុងដែនកាន់តែមានច្រើន។ ពណ៌សម្បុរអាយុមនុស្សកាន់តែថយចុះជាលំដាប់ពី ៨ ម៉ឺនឆ្នាំ មកនៅត្រឹម ៤ ឆ្នាំ ។ កាលបើសេចក្តីទីទាល់ក្រមានច្រើនដើម បិសុណាវាទ(និយាយចាក់ចុចអុចអាលគ្នា)ក៏មានច្រើនឡើង។ កូនទាំងឡាយមានអាយុ ២ ម៉ឺនឆ្នាំត្រូវថយមកនៅត្រឹម ១ ម៉ឺនឆ្នាំ ពួកសត្វខ្លះមានពណ៌សម្បុរល្អ ពួកសត្វខ្លះមានពណ៌សម្បុរអាក្រក់ សត្វណាដែលមានសម្បុរអាក្រក់ ក៏ស្រឡាញ់ពួកសត្វដែលមានពណ៌សម្បុរល្អ ក៏ប្រព្រឹត្តមិច្ឆាចារលើភរិយា ប្ដី របស់ពួកជនដទៃ។ កាមេសុមិច្ឆាចារមានច្រើនឡើងអាយុពណ៌សម្បុរក៏ថយចុះ អាយុ ១ ម៉ឺនឆ្នាំក៏ថយចុះមកនៅត្រឹម ៥០០០ឆ្នាំ។
ធម៌ពីរប្រការគឺវាចា១ (និយាយក្រគោះបោះបោកដៀលត្មះគ្នា)សម្ផប្បលាបៈ១ (និយាយពាក្យរោលរាល)ក៏មានច្រើនឡើងក្នុងពួកដែលមានអាយុប្រាំពាន់ឆ្នាំជាហេតុនាំឲ្យ អាយុ ពណ៌សម្បុរ ក៏កាន់តែថយចុះអាយុមកនៅត្រឹម ២៥០០ឆ្នាំខ្លះ ២០០០ ខ្លះ ធម៌ពីរប្រការទៀត គឺអភិជ្ឈា១( លោភរំពៃចង់បានទ្រព្យគេ) ព្យាបាទ១ (ច្រណែនឫស្យាចង់ឲ្យគេវិនាស) ពណ៌សម្បុរអាយុថយចុះ អាយុមកនៅត្រឹម១០០០ឆ្នាំមិច្ឆាទិដ្ឋិ(ការយល់ខុស)ក៏កើតមានឡើងពណ៌សម្បុរ អាយុក៏ថយចុះមកនៅត្រឹមតែ ៥០០ ឆ្នាំ។ ធម៌ទាំងឡាយ៣ប្រការ គឺធម្មរាគៈ(តម្រេកកន្លងប្រពៃណី) វិសមលោភៈ (សេចក្តីចង់បានខ្លាំង)មិច្ឆសធម្ម (តម្រេកបុរសក្នុងបុរស) ក៏មានច្រើនឡើងក្នុងពួកមនុស្ស អាយុក៏ថយចុះមកនៅត្រឹម ២៥០ ឆ្នាំខ្លះ ២០០ ឆ្នាំខ្លះ។ ធម៌ទាំងឡាយ គឺមិនគោរពមាតា បិតា មិនគោរពសមណព្រាហ្មណ៍ មិនគោរពកោតក្រែងបុគ្គលជាធំក្នុងត្រកូល ក្នុងពួកដែលមានអាយុ ២៥០ ឆ្នាំ…កូនទាំងឡាយរបស់មនុស្សដែលមានអាយុ ២៥០ឆ្នាំក៏ថយមកមានអាយុត្រឹម ១០០ឆ្នាំវិញ។ កាលមនុស្សមានអាយុក្ខ័យត្រឹម ១០០ ឆ្នាំ ព្រះសិទ្ធត្ថៈ(តថាគត) ក៏មកចាប់បដិសន្ធិក្នុងលោក ត្រាស់ដឹងនៅសម្ពោធិញ្ញាណ។ មានសម័យមួយកូនរបស់មនុស្សទាំងនេះមានអាយុ ១០ ឆ្នាំពួកនាងកុមារិកាអាយុ ៥ ឆ្នាំនឹងល្មមឱ្យមានប្ដី។
(នៅមានត)


(ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print