ក.ប.ប. បន្តពង្រឹងការងារពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា​៖​ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែឧសភា ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងខេត្តរតនគិរី បានធ្វើការដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២០.០៦គីឡូក្រាម តាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារ ក្នុងបេសកកម្មត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ។

ក្នុងប្រតិបត្តិការនោះ​ ទំនិញមិនអនុលោមទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានមានចេតនាដាក់លក់ទំនិញខូចគុណភាព។

សូមជម្រាបថា​ ទំនិញដែលបានដកហូតទាំងអស់នោះគឺ​ បានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print