ទីបំផុត​! ជនជាតិ​អង់គ្លេស ដែលយកញញួរ​វាយស្ត្រីខ្មែរម្នាក់បែកមុខ​ ត្រូវ​ចៅក្រមស៊ើបសួរខេត្តសៀមរាប សម្រេចឃុំខ្លួន​ហើយ​

ចែករំលែក៖

ខេត្តសៀមរាប៖ បុរស​ជនជាតិ​អង់គ្លេសម្នាក់ ដែលយកញញួរ​វាយស្ត្រីខ្មែរម្នាក់ឱ្យរងរបួសបែកមុខ​ និងបាក់ឆ្អឹងថ្គាមខាងស្តាំ ត្រូវ​បានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀម​រាប​ លោក ស៊ាង ណារ៉ា សម្រេច​ចេញ​ដីកាបង្គាប់ ឱ្យ​ឃុំខ្លួនដាក់ពន្ធនាគារខេត្តសៀម​រាប ដែលស្ថិតនៅសង្កាត់ជ្រាវ​ កាលពីល្ងាចថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២២​ ដោយចោទ​ប្រកាន់​ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស។

សូមជម្រាបថា​ យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានឱ្យដឹងថា​ កាលពីវេលាម៉ោង​ ០៥និង២០នាទីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប​ បានឃាត់ខ្លួនជនជាតិអង់គ្លេសម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកញ-ញួរវាយជនរងគ្រោះ) នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌ​ បានបញ្ជាក់ថា៖​ ជនសង្ស័យឈ្មោះ JON LEON LOV ភេទប្រុស កើតថ្ងៃទី០៦-១០-១៩៦៥ ជនជាតិអង់គ្លេស គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ ស្នាក់នៅទីតាំងកើតហេតុខាងលើ បានធ្វើសកម្មភាពយកញ-ញួរ ដងជ័រក្បាលដែក វាយទៅលើជនរងគ្រោះឈ្មោះ អ៊ុយ សូរិយា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុខាងលើ ចំនួន០៣ញ-ញួរ (០១ញ-ញួរ ត្រូវចំបបូរមាត់លើខាងស្តាំ បណ្តាលឱ្យបែកបបូរមាត់ហូរឈាម និងបាក់ឆ្អឹងថ្គាមខាងស្តាំ-០២ញ-ញួរទៀត ត្រូវចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយហើមប៉ោង ត្រូវបានក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកតាព្រហ្ម(ម្តុំផ្សារលើ) ។

ក្រោយកេីតហេតុ​ កញ្ញា វ៉ា សក្កដា​ ព្រះរាជអាជ្ញា(ស្តីទី) នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យសមត្ថកិវ្ចជំនាញខេត្ត​ ធ្វើការ​ឃាត់ខ្លួនជនដៃដល់បណ្តោះអាសន្ន​ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា​ បន្ទាប់​ពី​កញ្ញា វ៉ា សក្កដា​ ព្រះរាជអាជ្ញា(ស្តីទី) បានសម្រេច​ចោទប្រកាន់​ជនដៃដល់ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស​ រួចបញ្ចូនទៅចៅក្រម​ស៊ើបសួរ លោក ស៊ាង ណារ៉ា នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក៏សម្រេចចោទ​ប្រកាន់ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស​ និងចេញដីកាបង្គាប់ឱ្យ​ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ​ខេត្តសៀមរាបតែម្តង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print