នគរបាលស្រុកត្បូងឃ្មំុចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ពេលកំពុងដោះដូរថ្នាំញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងជាថ្នាំញៀន ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មំុធ្វើរការឆ្មក់ចាប់ឃាត់ខ្លួន​ ខណៈជនសង្ស័យរូបនេះកំពុងលក់និងដោះដូរថ្នាំញៀននៅកៀនជញ្ជាំងក្រៅផ្ទះ។

ប្រតិបត្តិការនេះធ្វើរឡើងនៅវេលាម៉ោង៥ និង៣៥នាទីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យក្នុងនៅភូមិស្លាបក្តោង ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មំុ។

លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំបានឆ្មក់ចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀន ឈ្មោះ ឡុង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ក្នុងខណៈជនសង្ស័យកំពុងដោះដូរថ្នាំញៀននៅកៀនជញ្ជាំងក្រៅផ្ទះ ។

លោកបន្តថា ជាមួយគ្នានេះកម្លាំងនគរបាលជំនាញបានធ្វើការចាប់យកនូវម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀន បានចំនួន 0៧ កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ចំនួន 0១ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការរងក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា ហើយបច្ចុប្បន្នមុខសញ្ញា ឈ្មោះ ឡុង អឿន សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕​

image

image

image

image

ដោយ៖​ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print