រថយន្តបុកម៉ូតូរបួសធ្ងន់បីនាក់​ អ្នកបើកបររត់គេច

ចែករំលែក៖

ខេត្តកណ្តាល៖​ រថយន្តបុកម៉ូតូរបួសធ្ងន់បីនាក់​ អ្នកបើកបររត់គេចខ្លួនបាត់កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៦ ​ស្ថិតនៅចំនុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែតលេខ២៥-២៦​ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តនិងម៉ូតូ របួសធ្ងន់បីនាក់ ស្រីពីរនាក់​ និង ប្រុសម្នាក់។ ម៉ូតូជនរងគ្រោះម៉ាកC១២៥ ស៊េរីឆ្នាំ២០១៥ពាក់ផ្លាកលេខភ្នំពេញ1FD-8803បើកបរដោយឈ្មោះរ័ត្នប្រុស​ ភេទប្រុសអាយុ៤០ឆ្នាំ​ រួមដំណើរពីរនាក់ទៀត​ ១-ឈ្មោះផនរ៉េមភេទស្រីអាយុ៥០ឆ្នាំ។ ២-ឈ្មោះទេបម៉េតភេទស្រីអាយុ៤៥ឆ្នាំ។ អ្នកទាំងបីរស់នៅភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ។ បើកបរក្នុងទិសដៅពីត្បូងបត់ឆ្លងទៅលិច។ ចំណែករថយន្តបង្កហេតុម៉ាកតីតាន់ ពណ៍ខៀវពាក់ស្លាកលេខកំពង់ស្ពឺ 2A-0762បើកបរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាបានរត់គេចបាត់។

ករណីនេះសមត្ថកិច្ចបញ្ជាក់ថាៈ ម៉ូតូលឿនបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន​ ក៏បណ្តាលអោយរថយន្តគេចមិនទាន់បុកតែម្តង។
ចំណែកវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុករងចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយគ្នាជាក្រោយ៕​

image

image

ដោយ៖ តុង​ សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print