ភ្នំពេញ៖ ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព ដែលដាក់តាំងលក់នៅតាមទីផ្សារ នឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ក៏ដូចជាអំពើមិនសុចរិតក្នុងពាណិជ្ជកម្មជាច្រេីនគីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតយកមករក្សាទុក ដេីម្បីដុតកម្ទេចចោលតាមក្រោយ។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ក្រោយប្រតិបត្តិការត្រួតពិនិត្យនៅតាមបណ្តាទីផ្សារយ៉ាងយកចិត្តទុកដាក់ កាលពីថ្មីៗនេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងខេត្តរតនគិរី បានបន្តរកឃើញ និងដកហូតបាននូវទំនិញចម្រុះពុំមានអនុលោមភាព ខុសនឹងបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ សរុបចំនួន ១៦១.៤៩គីឡក្រាម ដោយបានធ្វើការណែនាំអាជីវករអំពីរបៀបដាក់តាំងលក់ទំនិញឱ្យសមស្របតាមបទប្បញ្ញត្តិ និងពិន័យទៅតាមនីតិវិធីផងដែរ។
សូមជម្រាបថា ក្នុងប្រតិបត្តិការខាងលើនេះ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន៕ដោយ៖សហការី